ដោយ: គង់ លាងហួរ
រីយ៉ាដ: អាជ្ញាធរកំពង់ផែអារ៉ាប៊ីសាអូឌីត បានបន្ថែមសេវាកម្មដឹកជញ្ជូនថ្មីចំនួន២០ នៅឆមាសទីមួយឆ្នាំ២០២៣នេះក្នុងគោលបំណងដើម្បីជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា អាជ្ញាធរបានបន្ថែមសេវាកម្មដឹកជញ្ជូនថ្មីទាំងនេះឆ្លងកាត់កំពង់ផែ Jeddah Islamic កំពង់ផែ King Abdulaziz និងកំពង់ផែ Jubail Commercial ដើម្បីតភ្ជាប់អារ៉ាប៊ីសាអូឌីតជាមួយកំពង់ផែពិភពលោកផ្សេងទៀត ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងការនាំចេញ។
ការដាក់ឱ្យប្រើប្រាស់សេវាកម្មថ្មីទាំងនេះ គឺស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់សេវាកម្មដឹកជញ្ជូន និងភស្តុភារ ដែលមានគោលដៅពង្រឹងជំហររបស់អារ៉ាប៊ីសាអូឌីតបន្ថែមទៀតក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ និងជាមជ្ឈមណ្ឌលតភ្ជាប់ទ្វីបទាំង៣។