ដោយៈ គង់ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនផលិតដើមគ្រីស្មាស សម្ភារៈពាក់ព័ន្ឋបាននិងកំពុងបោះទុនផលិតនៅកម្ពុជា គឺមានទីតាំងនៅតំបន់សសេដ្ឋកិច្ចពិសេសមួយទំហំជាង២០០ហិកតា នាទីក្រុងបាវិត ខេត្តស្វាយរៀង។
អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាវិនិយោគ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនម៉ាកល្បីៗដែលផលិតសម្ភារៈតាំងលំអរបុណ្យគ្រីស្មាស់ គឺក្រុមហ៊ុនតូយ៉ូគ្រុប និងរីវើស្តារ ដែលបាននិងកំពុងផលិត នៅក្រុងបាវិត ប្រទេសកម្ពុជា។
លោកបន្តថា ក្រុមហ៊ុនតូយូគ្រុប និងរីវើស្តារចូលមកកម្ពុជាផលិតសម្ភារៈតាំងលំអរបុណ្យគ្រីស្មាស នឹងមានក្រុមហ៊ុនជាដៃគូ ដែលផលិតសម្ភារៈ និងគ្រឿងបង្គុំនានា បំរើឲ្យក្រុមហ៊ុនទាំងពីរនេះជាង៣០បានមកតាម នៅតំបន់សេដ្ឋកិច្ចពិសេសអីហ្កា រីស៊ស ដែលមានផ្ទៃដីទំហំជាង២០០ហិកតា វាជាចង្កោមឧស្សាហកម្មមួយ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងពេញដីនៅរយៈត្រឹម៣ឆ្នាំ។






