ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសជាច្រើន បានកើតមាននៅកម្ពុជា តាំងពីក្រោយឆ្នាំ២០០៥ ដែលរហូតដល់បច្ចុប្បន្ននេះ ចំនួនតំបន់សេដ្ឋកិច្ចពិសេសបានកើនដល់២៤ទីតាំង។
អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានមានប្រសាសន៍ឲ្យដឹង ក្នុងវេទិការៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍នេះថា ជាមួយគំនិតផ្តួចផ្តើម និងគោលនយោបាយច្បាស់លាស់ របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាតាំងពីឆ្នាំ២០០៥ សម្តេចតេជោបានដាក់ចេញគោលនយោបាយសំខាន់ពីរ សម្រាប់ការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស។