អភិបាលខេត្តៈ រោងចក្រសហគ្រាសចិនចំនួន២៥នឹងលេច រូបរាងឡើងខេត្តកំពង់ស្ពឺ

0

        ដោយៈ គង់ ហ្វីអួណា

        ក្វាងចួវៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសជាច្រើន នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។

ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ជាមួយសហគ្រាស រោងចក្រចំនួន៣រោងចក្រក្នុងនោះមាន *ទី១៖ សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗ នាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។

លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញា ដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូង ចំនួនប្រមាណ៣,០០០កន្លែង។

*ទី២៖ សួនឧស្សាហ៍កម្ម ហុង អ៊ី (មាន៦រោងចក្រ សហគ្រាស) ដែលមានរោងចក្រ សហគ្រាសចំនួន៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ៦,០០០កន្លែង។

*ទី៣៖ សួនឧស្សាហកម្ម ហ្វីចូវ (មាន៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទ និងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់។ សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ១៤,០០០នាក់។

លោក វ៉ី សំណាង បានបញ្ជាក់ពីក្វាងចូវបន្ថែមថា សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន២៥ទីតាំង ហើយជាជំហានដំបូងនេះ រោងចក្រសហគ្រាស មានតម្រូវការកម្លាំងពលកម្ម ប្រមាណ២៣,០០០នាក់ ដែលជាត្រូវការនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០នាក់ជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here