ដោយ: គង់ លាងហួរ
តូក្យូ: សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន
កើនឡើង៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ខណៈកំណើនលឿននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវការធ្លាក់ចុះនៃការប្រើប្រាស់។
ដោយ: គង់ លាងហួរ
តូក្យូ: សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន
កើនឡើង៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ខណៈកំណើនលឿននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវការធ្លាក់ចុះនៃការប្រើប្រាស់។
ការនាំចេញបានកើនឡើង៣,២ភាគរយនៅក្នុងត្រីមាសទី២ ដែលនាំមុខដោយការនាំចេញរថយន្ត និងទេសចរណ៍ក្នុងប្រទេស ខណៈដែលការចំណាយដើមទុនស្ថិតនៅទ្រឹង។
សេដ្ឋកិច្ចជប៉ុនបានកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ ៦% ក្នុងត្រីមាសទី២ និងកើនឡើង១,៥ភាគរយក្នុងអត្រាប្រចាំត្រីមាស ពោលគឺខ្ពស់ជាងការព្យាករនៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters សម្រាប់កំណើន០,៨%។
កំណើននេះបានកើតមានឡើង បន្ទាប់សេដ្ឋកិច្ចជប៉ុនបានកើនឡើង៣,៧ភាគរយនៅក្នុងត្រីមាសទីមួយ ដែលជាលឿនបំផុតគិតចាប់តាំងពីត្រីមាសទី៤ចុងក្រោយ ក្នុងឆ្នាំ២០២០។
ទិន្នន័យ GDP ដ៏រឹងមាំនេះបានបន្ធូរសម្ពាធដល់ក្រុមអ្នកបង្កើតគោលនយោបាយ ដែលកំពុងខិតខំព្យាយាមរក្សាតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងអតិផរណាប្រកបដោយនិរន្តរភាព និងការកើនឡើងប្រាក់ឈ្នួលថេរជាលំដាប់៕