រដ្ឋបាលខេត្តកោះកុងចុះពិនិត្យ និងវាយតម្លៃឆ្នេរកម្សាន្តចំនួន២ ក្នុងស្រុកស្រែអំបិល

0

ដោយៈ គង់ សូរិយា

      កោះកុងៈ រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោក អន សុធារិទ្ឋអភិបាលរងខេត្ត និងមន្រ្តីមូលដ្ឋានបានចុះពិនិត្យឆ្នេរចំនួន២ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

ការអញ្ជើញចុះពិនិត្យនេះ បានចូលរួមសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ដើម្បីចុះពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តបេក្ខភាព នៅក្នុងខេត្តកោះកុង ស្ថិតនៅភូមិសាស្ត្រឃុំជ្រោយស្វាយ និងឃុំស្រែអំបិល។

ខេត្តកោះកុង បាននិងកំពុងរីកចម្រើនលឿន និងជាខេត្តមានសក្តានុពល ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដែលអ្នកជំនាញទេស​ចរណ៍បានលើកឡើងថា កម្ពុជាមិនទាន់អាចយកមកប្រើប្រាស់អស់សក្តានុពលនូវធនធានទាំងនោះនៅឡើយទេ។​

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុង មានសក្តានុពលធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែប ដែលរដ្ឋាភិបាលមិនទាន់បានទាញយកមកប្រើប្រាស់ ធនធានទាំងនោះអស់សក្តានុពលនៅឡើយទេ។

លោកស្រីបន្តថា “ខេត្តនេះមានសម្បត្តិធម្មជាតិ មិនអាចកាត់ថ្លៃបាន និងហាក់បង្កប់អាថ៌កំបាំង ដែលពេលទៅទស្សនាកំសាន្តមានអារម្មណ៍ស្រស់ស្រាយ និងដិតជាប់ក្នុងអារម្មណ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here