ក្រុមហ៊ុនទេសចរណ៍ត្រៀមប្រកួតប្រជែងគ្នា ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសអឺរ៉ុប និងអាមេរិកឡាទីន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គោលនយោបាយពន្យារទិដ្ឋាការថ្មី របស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងបម្រើជាសន្ទុះសម្រាប់វិស័យទេសចរណ៍ ឆ្ពោះទៅរកគោលដៅ នៃការទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨លាននាក់នៅឆ្នាំ២០២៣នេះ។

លោក Phung Quang Thang អនុប្រធានសមាគមទេសចរណ៍វៀតណាមបានហៅការអនុម័តច្បាប់ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែសីហាខាងមុខថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិស័យនេះ។

លោកបានមានប្រសាសន៍បន្តថា បទប្បញ្ញត្តិទិដ្ឋាការថ្មីនេះ គឺស្ថិតនៅក្រោមច្បាប់ បង្កើតលក្ខខណ្ឌដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដោយលោ កបានកត់សម្គាល់ថា រយៈពេលរបស់ e-visa ត្រូវបានពង្រីកពី៣០ថ្ងៃ រហូតទៅដល់៩០ថ្ងៃ។

ក្រុមហ៊ុនទេសចរណ៍នានាបានអះអាងថា ច្បាប់នេះនឹងអនុញ្ញា តឱ្យពួកគេធ្វើយុទ្ធនាការ ផ្សព្វផ្សាយចាប់ពីខែតុលា ឆ្នាំនេះ ដល់ខែមេសា ឆ្នាំ២០២៤ ហើយគោលនយោបាយនេះ អាចជួយពួកគេក្នុងការអភិវឌ្ឍផលិតផលសាកសម ខណៈដែលបច្ចុប្បន្ន ភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកឡាទីន តែងតែធ្វើដំណើរពីប្រទេសវៀតណាម ទៅកាន់បណ្តាប្រទេសជិតខាង ដូចជា ប្រទេសថៃ និងកម្ពុជា។

ការកែសម្រួលគោលនយោបាយទិដ្ឋាការ មិនត្រឹមតែបង្ហាញពីការសម្របខ្លួន និងភាពបត់បែនរបស់វៀតណាម ក្នុងការប្រណាំងដើម្បីស្តារឡើងវិញ នូវឧស្សាហកម្មទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាមូលដ្ឋានគ្រឹះ សម្រាប់ក្រុមហ៊ុនទេសចរណ៍ ក្នុងការផ្តល់ជូននូវផលិតផល រយៈពេលវែងជាច្រើនដូចជា រមណីយដ្ឋានមិត្តភាពជាន់ខ្ពស់ ទេសចរណ៍វេជ្ជសាស្រ្ត និងទេស ចរណ៍ ដែលផ្តោតលើការស្រាវជ្រាវផងដែរ។

ក្រៅពីការពន្យារពេលទិដ្ឋាការ ដំណោះស្រាយរបស់រដ្ឋាភិបាល ស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក៏ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយទៀត ក្នុងការប្រែក្លាយវិស័យទេសចរណ៍ ទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here