គោលនយោបាយនិងចក្ខុវិស័យ៥ឆ្នាំនៃមូលនិធិបរិស្ថាននិងសង្គម២០២៣ ២០២៧ត្រូវបានពិភាក្សា

0

ដោយៈ ម៉ាលីនណា

      ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានៈគណកម្មាធិការមូលនិធិបរិស្ថាន និងសង្គម បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ “គោលនយោបាយ និងចក្ខុវិស័យ៥ ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥”

កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក-សមាជិការនៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមមកពីស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម។

សេចក្តីព្រាងចុងក្រោយ “គោលនយោបាយ និងចក្ខុវិស័យ៥ឆ្នាំ២០២៣-២០២៧ របស់មូលនិធិបរិស្ថាន និងសង្គម និងនីតិវិធីទាំង៥» រួមមាន ទី១ នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការគ្រប់គ្រងមូលនិធិ និងគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ទី២ នីតិវិធីហិរញ្ញវត្ថុសម្រាប់មូលនិធិបរិស្ថាន និងសង្គម ទី៣ នីតិវិធីលទ្ធកម្មសម្រាប់មូលនិធិបរិស្ថាន និងសង្គម ទី៤ នីតិវិធីប្រតិបត្តិក្នុងការប្រមូ​លចំណូលមូលនិធិបរិស្ថាន និងសង្គម ទី៥ នីតិវីធីប្រតិបត្តិសម្រាប់ការតាមដាន និងវាយតម្លៃគម្រោង ដែលប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម។

លោករដ្ឋមន្ត្រីសាយ សំអាល់ បានបញ្ជាក់អំពីសារៈសំខាន់របស់មូលនិធិបរិស្ថាន និងសង្គម ជាថវិកាបំពេញបន្ថែមឱ្យថវិកាជាតិ ដើម្បីរួមចំណែកស្តារធនធានបរិស្ថាន អភិរក្សជីវៈចម្រុះ កសាងប្រព័ន្ធរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធិភាពការងារ កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន និងរៀបចំផែនការប្រើប្រាស់ទឹកដី ប្រកបដោយចីរភាព ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនខ្មែរគ្រប់រូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here