ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel Airlines ស្នើសុំជួលយន្តហោះ៣គ្រឿងបន្ថែមពីកម្ពុជា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel Airlines បានស្នើសុំជួលយន្តហោះ៣គ្រឿងបន្ថែមពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways នៅឆ្នាំនេះ បន្ទាប់ពីធ្លាប់បានជួលយន្តហោះ១គ្រឿងរួចមកហើយ។

កាលពីខែមិថុនា ក្រុមហ៊ុន Vietravel Airlines ទទួលបានយន្តហោះប្រភេទ Airbus A319 ដើម្បីបង្កើនយន្តហោះរបស់ខ្លួនរហូតដល់ទៅ៤គ្រឿងបន្ថែមទៀត ហើយក្រុមហ៊ុននឹងទទួលបានយន្តហោះ Airbus A320 ពីក្រុមហ៊ុនCambodia Airways នៅខែក្រោយ។

លោក Vu Duc Bien តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietravel បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ ឆ្ពោះទៅពង្រីកផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietravel ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅដំណាច់ឆ្នាំ២០២០ កំពុងដំណើរការជើងហោះហើររវាងទីក្រុង ហូជីមិញ/ហាណូយ និង ដាណាង Quy Nhon និង Phu Quoc និងរវាងទីក្រុង ហូជីមិញ/ហាណូយ និងទីក្រុងបាងកក  រួមជាមួយនឹងជើងហោះហើរពិសេសរវាងទីក្រុង Daegu ( សាធារណរដ្ឋកូរ៉េ) និងទីក្រុងវៀតណាម Cam Ranh ផងដែរ។

ប្រសិនបើអាចជួលយន្តហោះបាន៣គ្រឿងទៀតពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways នៅមុនដំណាច់ឆ្នាំនេះ ក្រុមហ៊ុននឹងពង្រីកបណ្តាញរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយបម្រើឱ្យការធ្វើដំណើរកាន់តែប្រសើរឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅដើមឆ្នាំក្រោយ។

ម្យ៉ាងទៀត កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ចាប់ផ្តើម​សេវាកម្ម​ហោះហើរបន្ថែម​ទៀត​ទៅដល់​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស​វៀតណាម និង​កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here