ត្រឹម៧ខែដើមឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ទៅជាង៣លាននាក់

0

តែម សុខុម

ភ្នំពេញ: វាជាសញ្ញាវិជ្ជមានដ៏គួរឱ្យសាទរមួយដែលក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ទៅ៣.០៣៧.៣៤៤នាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ សីហា បង្ហាញថា តួលេខនេះបង្ហាញពីការកើនឡើង៣០៨%ពីចំនួន៧៤៣.៤៥៩នាក់ដែលកម្ពុជា ទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងជាង៣លាននាក់ខាងលើដែលមកលេងកម្ពុជា ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ បន្ទាប់មកគឺភ្ញៀវជនជាតិវៀតណាម និងភ្ញៀវជនជាតិចិន។

យោងតាមរបាយការណ៍ដដែលបង្ហាញថា ភ្ញៀវទេសចរបរទេសចំនួន១.០៦៥.២៣៣លាននាក់បានមកលេងកម្ពុជា តាមផ្លូវអាកាស ដោយកើនឡើង២៣៧% និងមកតាមផ្លូវគោក និងផ្លូវទឹកមានចំនួន១.៩៧២.១១១នាក់ ដោយកើនឡើង៣៦២%។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា “ផ្អែកលើតួលេខនេះ កម្ពុជា ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានយ៉ាងតិច៥លាននាក់ក្នុងឆ្នាំ២០២៣” បើធៀបទៅនឹងឆ្នាំ២០២២ ដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ២,២៧លាននាក់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here