ក្រុមហ៊ុន Swire Coca-Cola ខាតបង់នៅកម្ពុជា ប៉ុន្តែទទួលបានផលចំណេញនៅប្រទេសវៀតណាម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Swire Coca-Cola ដែលជាអាជីវកម្មទិញ/លក់សិទិ្ធបន្ត ឬFranchisee របស់ក្រុមហ៊ុន កូកា-កូឡា រកបានប្រាក់ចំណូល២៣៦,៣២លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដំបូងនៅក្នុងប្រទេសវៀតណាម។

ចំនួនប្រាក់ចំណេញមុនកាត់ពន្ធរបស់ក្រុមហ៊ុនមានប្រហែល៣៣,២១លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ។

Swire Coca-Cola គឺជាដៃគូរបស់ក្រុមហ៊ុន Coca-Cola ជាមួយនឹងសិទ្ធិផ្តាច់មុខក្នុងការផលិត ទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសចិន កម្ពុជា វៀតណាម និងភាគខាងលិចសហរដ្ឋអាមេរិក។

ក្នុង​ចំណោម​ទីផ្សារ​កំពូល​របស់​ខ្លួន​ក្នុង​ឆមាស​ទី​មួយ វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ បើគិតពីចំណូល​ ដោយស្ថិតនៅពី​ក្រោយ​សហរដ្ឋ​អាមេរិក និង​ចិន​ដីគោក។

Swire Coca-Cola បានឈានជើងចូលទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍កាលពីខែកក្កដា ឆ្នាំ២០២២ តាមរយៈការទិញខ្សែសង្វាក់ផលិតកម្ម Coca-Cola នៅប្រទេសវៀតណាម និងកម្ពុជាក្នុងតម្លៃជាង១ពាន់លានដុល្លារ។

ក្រុមថ្នាក់ដឹកនាំក្រុមហ៊ុន Swire Coca-Cola បានចាត់ទុកថា ការទិញខ្សែសង្វាក់ផលិតកម្មនៅប្រទេសវៀតណាម ជាភាពជោគជ័យ ដោយសារវាបានរួមចំណែកយ៉ាងច្រើនដល់ក្រុមហ៊ុននេះ ខណៈអង្គភាពរបស់ខ្លួននៅកម្ពុជាកំពុងប្រកាសការខាតបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here