តើនៅទូទាំងពិភពលោកមានសេដ្ឋីសរុបប៉ុន្មាននាក់ និងមានសេដ្ឋីប៉ុន្មាននាក់ជ្រុះពីបញ្ជីឈ្មោះសេដ្ឋីក្នុងឆ្នាំ២០២២?

0

តែម សុខុម

ញូវយ៉ក: សេដ្ឋី ឬជាភាសាអង់គ្លេស ថា Millionaire សំដៅដល់អ្នកដែលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារ ឡើងទៅ។ ហើយអ្នកដឹងទេថា តើនៅទូទាំងពិភពលោកមានសេដ្ឋីសរុបប៉ុន្មាននាក់ក្នុងឆ្នាំ២០២៣ និងមានសេដ្ឋីប៉ុន្មាននាក់ដែលបានជ្រុះបាត់ពីបញ្ជីឈ្មោះសេដ្ឋីក្នុងឆ្នាំ២០២២?

កាលពីឆ្នាំមុន ខណៈអត្រាការប្រាក់ធនាគារបានកើនឡើងជាបន្តបន្ទាប់ ហើយអតិផរណាក៏បានហក់ឡើងខ្ពស់ខ្លាំង ទ្រព្យសម្បត្តិគ្រួសារ (Household Wealth) សរុបទូទាំងពិភពលោកដ៏បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែសីហា។

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិទូទាំងពិភពលោកប្រចាំឆ្នាំរបស់ធនាគារស្វីស ចំនួនពីរគឺធនាគារ Credit Suisse និងធនាគារ UBS បានបង្ហាញថា ទ្រព្យសម្បត្តិឯកជនសរុបទាំងអស់ក្នុងពិភពលោកបានធ្លាក់ចុះ២,៤%មកនៅត្រឹម៤៥៤,៤ទ្រីលានដុល្លារ។ មួយចំនួនធំនៃការធ្លាក់ចុះទ្រព្យសម្បត្តិទាំងនោះគឺដោយសារការខាតបង់ក្នុងផ្សារហ៊ុន និងផ្សារមូលបត្រដែលបានធ្វើឱ្យក្រុមអ្នកមានបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។

ដោយសារតែស្ថានភាពនេះ សេដ្ឋីប្រមាណ៣,៥លាននាក់ទូទាំងពិភពលោកបានជ្រុះបាត់ពីបញ្ជីឈ្មោះសេដ្ឋីបើធៀបនឹងឆ្នាំ២០២១ ដែលមានសេដ្ឋីសរុបប្រមាណ៦០លាននាក់។

ប្រទេសមួយចំនួនបានបាត់បង់សេដ្ឋីច្រើនជាងគេ ដោយគ្រាន់តែសហរដ្ឋអាមេរិក មួយបានបាត់បង់សេដ្ឋីរហូតដល់ទៅ១,៨លាននាក់ទៅហើយ ខណៈលេខ២ គឺប្រទេសចិន ដែលបានបាត់បងសេដ្ឋីចំនួនត្រឹមតែ៣៣.០០០នាក់ប៉ុណ្ណោះ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here