ដោយៈ សហការី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែលបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បានប្រកាសបើកសម្ពោធការិយាល័យកណ្តាលរបស់ខ្លួន ដែលស្ថិតនៅលើផ្លូវ២៧១កាលពីចុងសប្តាហ៍មុន។ក្រុមហ៊ុនបុស្បា ប្រូផឹធី ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលើគម្រោងលំនៅដ្ឋាន បុស្បា អប្សរមេរា ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការិយាល័យកណ្តាល ស្ថិតនៅក្នុងអគារលេខ 678 ផ្លូវលេខ 271 ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្តល់ជូនភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន ដើម្បីផ្តល់គុណតម្លៃ និងបោះជំហានទៅមុខ ប្រកបដោយនិរន្តរ៍ភាព និងគុណភាព។
លោកអ៊ី ពិសិដ្ឋ សមាជិកក្រុមបឹក្សាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ាឈាង រ័ត្ន ប្រធានក្រុមបឹក្សាភិបាល និងស្ថាបនិក ក្រុមហ៊ុនបុស្បា ប្រផឹធីថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនបុស្បា ប្រផឹធី មានក្នុងវិស័យអចលនទ្រព្យអស់រយៈពេលជាង៦ឆ្នាំកន្លងមក”។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ លោក ទីម វណ្ណនី បានមានប្រសាសន៍ថា ក្នុងនាមជាវិនិយោគិន ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងផ្តល់ជូនលំនៅដ្ឋានបែបអភិជន ការរស់នៅបែបស៊ីវិល័យ ឯកជន និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយូរអង្វែង។
លោកបញ្ជាក់ថា “ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការលំនៅដ្ឋានលំដាប់ខ្ពស់ ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន បុស្បា ប្រផឹធី និយាយថា “បង្កើតអនាគតជាមួយបុរីបុស្បា”។
នៅថ្ងៃដដែលនេះ នៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរដល់ក្រុមហ៊ុន បុស្បា ប្រផឹធី ក៏ទទួលបានពានរង្វាន់ ការអភិវឌ្ឍន៍ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ នៃគម្រោងលំនៅឋាន អប្សរមេរា របស់ក្រុមហ៊ុនបុស្បា ប្រផឹធី ឮឬ Best Housing Development Greater Phnom Penh Apsor Mera by Bosba Property Company នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រៀបចំឡើងដោយ ក្រុមហ៊ុន PropertyGuru Asia កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
លោកទីម វណ្ណនីបានបន្ថែមថា “ក្នុងនាមជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ មានសេចក្តីត្រេកអរសោមន្សយ៉ាងក្រៃលែង ចំពោះពានរង្វាន់មួយនេះ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងមក នេះ បុស្បាទទួលបានពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុកសរុប១៣ពានរង្វាន់ ដែលទាំងអស់នេះ គឺជាសមិទ្ធិផលលើសពីការរំពឹងទុក ដែលបង្ហាញពីការរីកចម្រើនយ៉ាងរហ័ស របស់ក្រុមហ៊ុនបុស្បា ដើម្បីកសាងនូវទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់។
លោកបន្តថា “យើងជឿជាក់ថាម៉ូតផ្ទះដ៏ស្រស់ស្អាត នៃគម្រោងលំនៅដ្ឋានដ៏ស្រស់ត្រកាលនេះ នឹងបំពេញនូវភាពសុខរមនា ការរស់នៅបែបសម័យថ្មី និងតម្លៃសមរម្យដល់អតិថិជនរបស់យើងខ្ញុំ”។ លោកបន្តថា “ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព គុណភាពជាចម្បង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន បុស្បា នឹងផ្តល់ជូនលំនៅដ្ឋានដ៏ឯកជូនអតិថិជន។ឆ្លៀតនៅក្នុងថ្ងៃដ៏នេះក្រុមហ៊ុន បុស្បា ក៏មានការផ្តល់ជូនយ៉ាងល្អ ភាពបត់បែនដ៏បំផុតសម្រាប់អតិថិជនជាច្រើនរួមមាន ទី១ ទិញវីឡាអេនជែល បញ្ចុះតម្លៃ15% រួមទាំងដំណើរកម្សាន្តទៅកាន់ទីក្រុងឌូប៉ៃ 5ថ្ងៃ4យប់ ចំនួន 2សំបុត្រ។ ទី២ ទិញវីឡាកូនកាត់ទំនើបថ្មី បញ្ចុះតម្លៃ $32,000 និងកាដូយ៉ាងស្រស់ស្អាតមួយឈុតភ្លាមៗ។ ទី៣ រីឯផ្ទះវីឡាផ្សេងទៀត៖ វីឡាស៊ុបពើធីន វីឡាភ្លោះម៉ូឌីន ផ្ទះអាជីវកម្ម អេ និងប៊ី បញ្ចុះតម្លៃ 15% និងកាដូយ៉ាងស្រស់ស្អាតមួយឈុតភ្លាមៗ។ កាន់អស្ចារ្យជាងនេះទៅទៀតផ្តល់ជូនកង ដើម្បីបង្វិលយកសំណាងទ្វេដង គ្រាន់តែអតិថិជន អញ្ជើញទៅកាន់ការិយាល័យលក់។
អតិថិជនទាំងអស់សូមអញ្ជើញទស្សនាផ្ទះគំរូ និងជួបជាមួយទីបឹក្សាផ្នែកលក់តាមរយៈលេខ៖ 081/067/099 230 789៕