ដោយ: គង់ លាងហួរ
អន្តរជាតិ: គ្រប់យានជំនិះទាំងអស់ លើកលែងតែរថយន្តដែលមានទម្ងន់លើសពី២០តោន ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពានម៉ុងសេន Mong Sen ដែលស្ថិតនៅលើផ្លូវល្បឿនលឿន តភ្ជាប់រវាងទីក្រុងហាណូយ និងទីក្រុងSa Pa ចាប់ពីថ្ងៃអង្គារម្សិលមិញនេះ។
ស្ពាននេះស្ថិតក្នុងខេត្ត Lao Cai និងត្រូវបានបើកឱ្យធ្វើចរាចរលើមូលដ្ឋានសាកល្បង បន្ទាប់ពីចំណាយពេលសាងសង់អស់ជាងពីរឆ្នាំ។ ស្ពានម៉ុងសេនមានប្រវែង៦១២ម៉ែត្រ មានបង្គោលទ្រចំនួន៥ មានទទឹង១៤ម៉ែត្រ និងមានគន្លងចំនួន៤។ ស្ពានម៉ុងសេន គឺជាស្ពានឆ្លងកាត់តំបន់គោក ដែលមានបង្គោលខ្ពស់ជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម។
ការងារសាងសង់គម្រោង បានចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២១ ក្នុងទុនវិនិយោគចំនួន៤៥០ពាន់លានដុង (ប្រហែល១៩,៨លានដុល្លារអាមេរិក)។







