តែម សុខុម
ហូជីមិញ: គម្រោងស្ថានីយអ្នកដំណើរថ្មីនៅអាកាសយានដ្ឋានតាន់សឺនញើក (Tan Son Nhat) ក្នុងក្រុងហូជីមិញ និងអាកាសយានដ្ឋានឡុងថាញ់ (Long Thanh) ក្នុងខេត្តដុងណៃ (Dong Nai) ជាមួយការចំណាយសរុបជាង១,៨៩ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមការសាងសង់នៅថ្ងៃទី៣១ ខែសីហា។
ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (Airports Corporation of Vietnam) បាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា ថា ស្ថានីយអ្នកដំណើរកម្ពស់៥នៃអាកាសយានដ្ឋាន Long Thanh គ្រោងចំណាយ១,៤៦ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី១៥០ហិកតា។
-->
តាមការរំពឹងទុក ស្ថានីយអាកាសយានដ្ឋានអ្នកដំណើរនៃអាកាសយានដ្ឋាន Long Thanh នឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដំណើរការនៅឆ្នាំ២០២៦។ ស្ថានីយនេះត្រូវបានចរនាឡើងដោយមានរាងផ្កាឈូក លម្អដោយទឹកធ្លាក់សិប្បនិម្មិត និងសួនច្បារ។
ការពង្រីកាអាកាសយានដ្ឋាន Long Thanh នេះគឺដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរឱ្យបានចំនួន១០០លាននាក់ និងទំនិញចំនួន៥លានតោនក្នុងមួយឆ្នាំៗ ដោយវ៉ាឈ្នះអាកាសយានដ្ឋាន Tan Son Nhat ក្លាយជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសវៀតណាម។
ទន្ទឹមនេះ ស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋាន Tan Son Nhat នឹងដំណើរការសាងសង់នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ចុងសប្ដាហ៍នេះ។ គម្រោងស្ថានីយនេះគ្រោងចំណាយអស់៤៥៨លានដុល្លារអាមេរិក ដោយការសាងសង់នឹងប្រើពេលជាង២០ខែ មុននឹងឈានដល់ការដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥៕ VN Express៕