នៅថ្ងៃទី26 ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន GC Realty បានធ្វើពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា ដៃគូយុទ្ធសាស្រ្តជាមួយនឹងក្រុមហ៊ុន SRE Group Co. LTD លើគម្រោងខុនដូ Romduol City កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការ ចូលរួមពីលោក កាំង នីន នាយក និងដៃគូអាជីវកម្មក្រុមហ៊ុន GC Realty និង លោក Angie Dong ជាអនុប្រធានគ្រប់គ្រងទូទៅតំណាងផ្នែកលក់ របស់ក្រុមកហ៊ុន SRE Group Co. LTD នៅការិយាល័យលក់របស់គម្រោងខុនដូ Romduol City ដែលស្ថិតនៅបណ្តោយ មហាវិថីសហព័ន្ធរុស្សី ជាប់នឹងក្រុមហ៊ុនតូយូតា សាខាទឹកថ្លា។
ការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលក់និងធ្វើទីផ្សារដល់ គម្រោងខុនដូ Romduol City ឲ្យកាន់តែមានសក្ដានុពល និងផ្តល់ទំនុកចិត្តដល់អតិថិជន។
លោក កាំង នីន ជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានលើកឡើងថា គម្រោងខុនដូ Romduol City ជាគម្រោងថ្មីទាន់សម័យ សាកសមបំផុត សម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន ព្រមទាំងសំណង់មាន គុណភាព តម្លៃសមរម្យ ស្ថិតនៅ ទីតាំងប្រជុំជន និងមានសក្តានុពលខ្ពស់ សាកសមនឹងតម្រូវការអតិថិជនគ្រប់រូប ជាពិសេសនោះ គម្រោងបានសាងសង់រួចរាល់ 90% ហើយ អាចចូលនៅបានចុងឆ្នាំនេះទៀតផង។




