ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលមនុស្សជាច្រើន មានអារម្មណ៍មិនប្រាកដប្រជា និងភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច ពិភពលោកអាចកើតមានបន្ត យើងក្រឡេកទៅមើលការទស្សន៍ទាយ សេដ្ឋកិច្ចឆ្នាំ២០២៤របស់ហោរាសាស្រ្តលំដាប់ពិភពលោក គឺលោកយាយBaba Vanga តើគាត់មានការទស្សន៍ទាយបែបណា?។
យោងតាមការព្យាករណ៍របស់លោកយាយBaba Vanga បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចដ៏ធំមួយ នឹងកើតឡើងដែលប៉ះពាល់ដល់ពិភពលោក នៅឆ្នាំ២០២៤ចខាងមុខ។ វិបត្តិនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃកម្រិតបំណុល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរអំណាចសេដ្ឋកិច្ចពីលោកខាងលិចទៅខាងកើត។
-->
លោកយាយត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាហោរាទស្សន៍ទាយឆុតបំផុត អំពីព្រឹត្តិការណ៍នៅជុំវិញពិភពលោក ដូចជា សោកនាដកម្ម Chernobyl (១៩៨៦), ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana (១៩៩៧), ការរំលាយសហភាពសូវៀត, 9/11 ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក (២០០១) និង ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) (២០២០) ។ យោងតាម Guardian, Indiatimes ឬ Mirrors ការព្យាករណ៍របស់ Vanga គឺ ៨៥% ពិត។
លោកយាយ Baba Vanga ដែលកើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩១១ និងទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៦ ជាជនជាតិប៊ុលហ្គារីមកពីតំបន់ Balkans។