ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបើកសាខា KW ខេត្តព្រះសីហនុ (KW Sihanouk Ville)។
ក្នុងពិធីចុះហត្ថលេខា រវាងឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោក សៅ ហុក ប្រធានKW SihanoukVille ដែលរៀបចំឡើងនៅការិយាល័យលក់ បុរី វិមានសំណាងកាលពីចុងសប្តាហ៍មុន។ 

-->
ក្រុមហ៊ុនKW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ា គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយក ក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជាតាំងពីឆ្នាំ២០១៨។
KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ បានប្រែក្លាយពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។
ក្រុមហ៊ុនKW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០, ០០០នាក់នៅទូទាំងពិភពលោក។បច្ចុប្បន្ន KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តព្រះសីហនុ៕
