ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រោយពីប្រទេសចិន បានបើកដំណើរការសេដ្ឋកិច្ច ព្រំដែន និងអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន អាចធ្វើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញ គេសង្កេតឃើញ ភ្ញៀវទេសចរចិនជាច្រើន បានសម្រុកមកកាន់ប្រទេសនៅតំបន់អាស៊ី។
ជាក់ស្តែង ប្រទេសថៃ និងជប៉ុនគឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមបំផុត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន។ នេះបើយោងតាមបណ្ឌិតសភាទេសចរណ៍ចិន។តោះសូមក្រឡេកមកមើល តំបន់ទេសចរណ៍បរទេសកំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ។