កម្មវិធីទិញទំនិញតាមអនឡាញ Temu កំពុងពង្រីកខ្លួននៅ តំបន់អាស៊ីដើម្បីប្រជែងជាមួយAlibaba និង Tiktok

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្តល់កម្មវិធីទិញទំនិញតាមអនឡាញ Temu ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមេ PDD Holdings បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងប្រទេសហ្វីលីពីន ដើម្បីចាប់ផ្តើមពង្រីកខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

តំបន់អាស៊ី គឺជាទីដែល ក្រុមហ៊ុនTemu ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយក្រុមហ៊ុន Alibaba Group Holding Unit Lazada ក្រុមហ៊ុន ByteDance’s TikTok Shop និងក្រុមហ៊ុន Shopee ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

កាលពីចុងសប្តាហ៍កន្លងទៅ Temu បានធ្វើការបើកសម្ពោធដ៏ធំរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ជាទីដែលក្រុមហ៊ុនបានផ្តល់ជូននូវទំនិញលក់បញ្ចុះតម្លៃ រហូតដល់ទៅ៩០ភាគរយ ដូចជា អាវយឺត ស្កុតមុខ២ និងទូដាក់សម្ភារៈផ្ទះបាយ និងឧបករណ៍ប្រើប្រាស់។

ការបង្ហាញខ្លួនលើកដំបូងរបស់ Temu នៅក្នុងប្រទេសហ្វីលីពីន បញ្ជាក់ពីការពង្រីកអាជីវកម្ម ជាយុទ្ធសាស្រ្តរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី បន្ទាប់ពីក្រុមហ៊ុនបានវាយលុក ចូលទៅកាន់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងកាលពីខែមុន។

Temu បានបញ្ជូនការស្ទង់មតិមួយ ទៅកាន់ពាណិជ្ជករអនឡាញ ដោយសាកសួរថា តើវេទិកាណាខ្លះ ដែលពួកគេបាននិងកំពុងប្រើប្រាស់រួចមកហើយ នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

Temu ដែលបច្ចុប្បន្នកំពុងបង្ហាញវត្តមាន នៅក្នុងបណ្តាប្រទេសជាង៣៨ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទម្សិលមិញនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here