ដោយៈ គង់ សូរិយា
សៀមរាបៈ ផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីមួយខ្សែ ទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះថ្មី។
លោកស៊ីន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវថ្មីដែលទើបសាងសង់រួចរាល់នោះ គេហៅថា Special Airport Highway ដែលជាប្រភេទផ្លូវបេតុងកៅស៊ូ មិនមែនជាប្រភេទផ្លូវល្បឿនលឿនទេ តែជាប្រភេទផ្លូវកាត់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់ Airport មានប្រវែង ២៤.៥ គីឡូម៉ែត្រ។លោកបន្តថា “ក្រៅពីផ្លូវថ្មីដែលស្ថាបនារួចរាល់ ក្នុងគម្រោងមិនមានការសាងសង់ផ្លូវថ្មីបន្ថែម ដោយត្រូវប្រើប្រាស់ផ្លូវចាស់ ដែលមានស្រាប់ដដែល”។