Hattha top Banner

អគារកប់ពពក Merdeka118 តម្លៃ១,៥ពាន់លានដុល្លារអាមេរិកគ្រោងបើកសម្ពោធនៅចុងឆ្នាំ២០២៣

0

ដោយៈ តែម សុខុម

គូឡាឡាំពួ: ការស្ដារឡើងវិញនូវពហុកីឡដ្ឋាន Stadium Merdeka ជាកន្លែងដែលឯករាជ្យបស់ប្រទេសម៉ាឡេស៊ី ត្រូវបានប្រកាសក្នុងឆ្នាំ១៩៥៧ និងការអភិវឌ្ឍអគារកប់ពពក ដែលនៅជាប់គ្នា Merdeka118 ពិតជាឆ្លុះបញ្ចាំងថា ប្រទេសនេះមានភាពរីកចម្រើ​នខ្លាំងកម្រិតណា។

លោក Tengku Datuk Ab Aziz Tengku Mahmud នាយកប្រតិបត្តិក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd អ្នកអភិវឌ្ឍន៍គម្រោងអគារកប់ពពក Merdeka 118 បានថ្លែងថា អគារដ៏ល្បីល្បាញនេះ គ្រោងនឹងបើកសម្ពោធនៅចុងឆ្នាំនេះ ដោយក្រុមហ៊ុន Permodalan Nasional Bhd (PNB) ដែលជាម្ចាស់អគារ Merdeka 118 នឹងកាប់កាប់១៧ជាន់នៃអគារនេះ។

នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា។
លោក Tengku Ab Aziz ក៏បានលើកឡើងដែរថា ពហុកីឡដ្ឋាន Stadium Merdeka ត្រូវបានរំពឹងថា នឹងបើកដំណើរការឡើងវិញជាសាធារណៈ នៅត្រីមាសទី១ ឆ្នាំក្រោយ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៦។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលត្រូវបាននាំចូលទស្សនាអគារកប់ពពក Merdeka 118 លោកបានបញ្ជាក់ថា “អ្នកជួលដ៏សំខាន់មួយទៀត គឺសណ្ឋាគារលំដាប់ផ្កាយ៥ Park Hyatt ដែលនឹងកាន់កាប់ជាន់កំពូលចំនួន១៧ជាន់ ដែលមានបន្ទប់ទទួលភ្ញៀវចំនួន២៥២បន្ទប់”។

ទន្ទឹមនឹងនេះ ផ្សារទំនើបដ៏ធំមានឈ្មោះថា 118 Mall កម្ពស់៧ជាន់ត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៤។អគារខ្ពស់បំផុតនៅប្រទេសម៉ាឡេស៊ី នេះគឺជាអគារខ្ពស់បំផុតទី២ ក្នុងពិភពលោក បន្ទាប់ពីអគារ Burj Khalifa កម្ពស់៨២៨ម៉ែត្រនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here