Hattha top Banner

ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ស្នើភាគីជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន ស្នើសុំឱ្យភាគីជប៉ុនពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀតនាពេលអនា​គត រួមទាំងពិនិត្យលទ្ធភាពឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោកបានថ្លែងបែបនេះ នៅក្នុងជំនួបជាមួយ លោកUENO ATSHUSHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោកសាយ សំអាល់បានបញ្ជាក់ប្រាប់ពីគោលបំណងសំខាន់របស់លោកគឺ ចែករំលែកផ្លែផ្កានៃសន្តិភាព ដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច។

ទាក់ទងចំណងមិត្តភាពកម្ពុជា ជប៉ុន លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរ ក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន  ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការចរចាសន្តិភាពនៅកម្ពុជា ដែលអាចធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ បានចុះហត្ថលេខា និងឈានដល់ការបោះឆ្នោតឆ្នាំ១៩៩៣ ហើយបានធ្វើឱ្យកម្ពុជារីកចម្រើនមកដល់ពេលនេះ។

លោកបន្តថា  រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តនិរន្តរភាព នៃគោលនយោបាយអាណត្តិទី៧ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តនិរន្តរភាព គោលនយោបាយរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីធ្វើឱ្យមានប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់វិស័យដីធ្លី ជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាបានថ្លែងថា ភាគីជប៉ុនក៏បានបញ្ជាក់ ពីគោលជំហរបន្តគាំទ្រលើគម្រោង ដែលមានពីមុន និងត្រៀមពិនិត្យ លើគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត​ ព្រមទាំងបន្តជំរុញឱ្យអ្នកវិនិយោគទុន និងអ្នកទេចរណ៍ជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here