ដោយវុត្ថា
ភ្នំពេញ៖ ធម្មជាតិបានតាក់តែងនូវទស្សនីយភាពជាច្រើន សម្រាប់ការកំសាន្ត ការលំហែរ និងនាំដល់ការសិក្សាស្រាវជ្រាវ តែធម្មជាតិនៅខេត្តបាត់ដំបង នោះគឺទឹកធ្លាក់អូរជាំ ជាកន្លែងលំហែរ ដើម្បីសម្រាលអារម្មណ៍ហ្មងសៅពីការងារ។ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបានបង្កប់លើទឹកដីពោរពេ ញដោយមន្តស្នេហ៍ នាខេត្តបាត់ដំបងបណ្តូលចិត្តបងអើយ។

រមណីយដ្ឋាននេះ ស្ថិតនៅប៉ែកខាងលិចឈៀងខាងត្បូង ទីរួមខេត្តបាត់ដំបងមានចម្ងាយ៨០គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

-->
ភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនា និងងូតទឹកដ៏ត្រជាក់លេងកំសាន្តតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត ហើយទៅកាន់ទឹកធ្លាក់តែម្តង ។ ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលរស់នៅទីនោះ។

រមណីយដ្ឋានដ៏ត្រកាល បង្កប់ខ្លួនកណ្តាលព្រៃនេះ បានបើកឲ្យប្រជាពលរដ្ឋជិតឆ្ងាយចូលទស្សនាកំសាន្តនៅឆ្នាំ២០០៤ តែអ្វីដែលប្រជាជនភ្ញាក់ផ្អើលគឺទឹកធ្លាក់ជាំ មិនអាចថតរូបជាប់ឡើយ។ តាមរឿងព្រេងដំណាលបានឲ្យដឹងថា តាមជំនឿរបស់ប្រជាជននៅទីនោះបានប្រាប់ថា ទឹកឆ្លាក់នោះមានអ្នកតាកាន់ ។

រហូតដល់ចុងឆ្នាំ២០១៣ មានមន្រ្តីបរិស្ថាន និងសហគមន៍មួយឈ្មោះ “សហគមន៏តំបន់ការពារធម្មជាតិអូរជាំ“ បានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីដ្ឌានទឹកធ្លាក់អូជាំនេះ។

សម្បត្តិធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺសំនៀងនិងសម្រស់ទឹកធ្លាក់ពីលើផ្ទាំងថ្ម មានកំពស់រហូតដល់ ៣០ម៉ែត្រ ដែលរមណីយដ្ឋាននេះបានហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយ ដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។

ផ្លូវឡើងទៅកាន់រមណីយដ្ធានមានដ៏ល្អឯកនេះ មានលក្ខណះពិសេសជាច្រើនដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និងទឹកធ្លាក់ជាបណ្ដាក់ៗ ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈ ឲ្យភ្ញៀទេសចរណ៍ជាតិ អន្តរជាតិបានកំសាន្តអារម្មណ៍ រំហើយកាយ ជាមួយសម្រស់ធម្មជាតិ ដែលអ្នកបានទៅដល់ហើយចង់ទៅម្តងទៀត៕
