Hattha top Banner

លោកយិន លាងគង់ៈការចែករំលែកមិនចាំបាច់ទាល់តែយើងមានទ្រព្យសម្បត្តិមហាសាលនោះទេ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសាខាអភិវឌ្ឍន៍ អនុផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកយិន លាងគង់ បានថ្លែងថា ការធ្វើកិច្ចការសប្បុរសធ៌ម មិនចាំបាច់ដល់តែយើងមានធនធា​ន ឬទ្រព្យសម្បត្តិមហាសាល ទើបយើងអាចធ្វើបាននោះឡើយ។

លោកបានបន្តថា ការធ្វើកិច្ចការសប្បុរស យើងអាចបែងចែកជាពីរ ទី១ គឺការចែករំលែកក្តីស្រលាញ់ តាមរយៈការចែករំលែកចំណេះដឹងល្អៗ ដល់កុមារ ក៏ដូចជា ពលរដ្ឋក្នុងសង្គមជាតិយើង ទី២ ការចែករំលែកជាធនធានថវិការ សម្ភារៈសិក្សា និងអំណោយ ជាគ្រឿងឧប​ភោគ បរិភោគនានាំគឺយើងពិតជា ត្រូវចំណាយធនធានថវិកាតាមទំហំណាមួយសមស្រប ដែលយើងនិងក្រុមការងាររបស់យើងអាចបរិច្ចាកបាន។
លោកយិន លាងគង់មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារជាទីប្រឹក្សា អនុប្រធានសាខា ប្រធានក្រុម និងសមាជិក សមាជិកាប្រមាណ៦០នាក់ ទៅចែកជូនសម្ភារៈសិក្សា ថវិកា និងចែករំលែកចំណេះដឹង ដល់សិស្សានុសិស្សសាលាដូង(Coconut School foundation )កាលពីថ្ងៃទី៣ កញ្ញាកន្លងមកនេះ។

ក្នុងឱកាសនោះលោកបានជម្រុញឲ្យសិស្សានុសិស្សក្រីក្រ នៅសាលាដូង ខិតខំរៀនសូត្រ ទាំងនៅសាលា និងនៅផ្ទះ ដើម្បីអាចផ្លាស់ប្តូរឆាកជីវិត និងធ្វើឲ្យគុណភាពជីវិតរបស់ខ្លួន ប្រសើរឡើង ដែលនេះ ជាគោល​នយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកបណ្ឌិតអោម សេងបូរ៉ាបាននិងកំពុងរីកចម្រើន ដោយបច្ចុប្បន្នមានសមាជិក សមាជិកាចូលរួមប្រមាណ១០,០០០នាក់ និងមានចំនួន៣៣សាខា។

លោកអ៊ុក វ៉ាន់ដេនាយកសាលាដូង ដែលបានចំណាយពេលវេលារបស់លោកជួយដល់កុមារ ដែលបាត់បង់ឱកាសសិក្សា និងធ្វើឲ្យសាលារបស់ខ្លួនមានភាពល្បីល្បាញ និងទាក់ទាញសិស្សានុសិស្សក្រីក្រចូលរៀនកើនឡើងជាប្រចាំ។

លោកបានប្រកាសឈប់ទទួលសៀវភៅ ប៊ិក ខ្មៅដៃ ពីសម្បុរសជននានាទៀតហើយ ដោយសារសម្ភារៈសិក្សាទាំងនេះ មានបរិ​មាណច្រើន​រហូតប្រើមិនអស់។ លោកបានស្នើសម្បុរសជន ជួយបរិច្ចាកជាអាហារឆ្ងាញ់ ឬមិនធ្វើអាហារឆ្ងាញ់ៗសម្រាប់សិស្សានុសិស្សជំនួសវិញ។

    លោកយិន លាងគង់បានថ្លែងអំណរគុណដល់ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA លោក Cooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកម៉េត មករា និងសម្បុរសជនជាច្រើនទៀត ដែលបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ដល់ដំណើរទស្សនកិច្ចរបស់សាខាអភិវឌ្ឍន៍ ទៅកាន់រមណីយដ្ឋានគិរីរម្យរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី២ និងទី៣ កញ្ញាកន្លងមកនេះ៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here