គំរោងផ្សព្វផ្សាយពីដំណោះស្រាយអាគារជាប់គាំងមិនទាន់ កំណត់ពេលផ្សព្វផ្សាយ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអះអាងថា គម្រោងសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីដំណោះស្រាយទាក់ទងនឹងអាគារជាប់គាំង នៅក្រុងព្រះសីហនុ មិនទាន់កំណត់ថាធ្វើនៅថ្ងៃណានៅឡើយទេ។

គណៈកម្មាធិការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្រុងព្រះសីហនុ គ្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយព័ត៌មានលំអិតលើដំណោះស្រាយអាគារជាប់គាំងទាំងនោះ នៅក្នុងអំឡុងខែកញ្ញានេះ។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា ពិតជាមានគំរោងធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងអំឡុងខែកញ្ញានេះ ប៉ុន្តែយើងមិនទាន់កំណត់ថា ធ្វើនៅថ្ងៃណានៅឡើយទេ។ លោកបន្តថា “ព័ត៌មានលំអិតទាក់ទងនឹងបញ្ហានេះ នឹងមានការជម្រាបជូនលំអិតនៅក្នុងថ្ងៃធ្វើសិក្ខាសាលាតែម្តង”។

បើតាមលោកឡុង ឌីម៉ង់បានបញ្ជាក់ឲ្យដឹងនាពេលកន្លងមកថា ក្រុមការងារដោះស្រាយបញ្ហាអាគារជាប់គាំងទាំងនេះ កំពុងធ្វើអត្តសញ្ញាណកម្ម ដើម្បីដឹងថាតើយើងអាចដោះស្រាយ បញ្ហាអាគារជាប់គាំងទាំងនោះតាមបែបណា ព្រោះបញ្ហារបស់អាគារ និងម្ចាស់អាគារនិមួយៗ មានរឿងខុសៗគ្នា ដែលយើងត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ដើម្បីងាយស្រួលដោះស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here