ដោយ: គង់ លាងហួរ
សៀមរាប: យោងតាមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិតកន្លះលាននាក់ក្នុងរយៈពេលប្រាំបីខែដំបូងដើមឆ្នាំនេះ។
សេចក្តីថ្លែងការណ៍បានបន្តថា ភ្ញៀវអន្តរជាតិចំនួន៤៩៨.៥១៣នាក់បានធ្វើដំណើរមកកាន់អង្គរក្នុងអំឡុងពេលខែមករារហូតដល់ខែសីហា ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន៣៥០,៨ភាគរយពី១១០.៥៧០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឧទ្យានបុរាណនេះរកចំណូលបាន២៣,០៩ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាក្នុងអំឡុងពេល៨ខែ ដើមឆ្នាំ២០២៣នេះ ពោលគឺកើនឡើង៤២០ភាគរយ ពី៤,៤៤លានដុល្លារអាមេរិក។ នៅក្នុងខែសីហា ឧទ្យានបុរាណនេះបានស្វាគមន៍ជនបរទេសចំនួន៥៩.១៤៨នាក់ ដែលរកចំណូលបាន២,៧៧លានដុល្លារអាមេរិកពីការលក់សំបុត្រ។
ឧទ្យានបុរាណនេះរកចំណូលបាន២៣,០៩ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាក្នុងអំឡុងពេល៨ខែ ដើមឆ្នាំ២០២៣នេះ ពោលគឺកើនឡើង៤២០ភាគរយ ពី៤,៤៤លានដុល្លារអាមេរិក។ នៅក្នុងខែសីហា ឧទ្យានបុរាណនេះបានស្វាគមន៍ជនបរទេសចំនួន៥៩.១៤៨នាក់ ដែលរកចំណូលបាន២,៧៧លានដុល្លារអាមេរិកពីការលក់សំបុត្រ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័គ បានចាត់ទុកថា កំណើនដ៏ខ្លាំងក្លានេះ គឺបណ្តាលមកពីការលុបចោលវិធានការរឹតបន្តឹងលើការធ្វើដំណើរក្នុងសម័យនៃជំងឺរាតត្បាតកូវីដ-១៩។
 
             
 
 
 

 
 
 






 
 
