លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា”សម្តេចមហាបវរធិបតី”
តាងនាមថ្នាក់ដឹកនាំនៃគេហទំព័រទាំងពីរខាងលើ ខ្ញុំបាទមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត គោរពជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គោរមងារដ៏ឧដុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា “សម្ដេចមហាបវរធិបតី”។
ការប្រោសព្រះរាជទានគោរមងារនេះ ពិតជាស័ក្តិសមសម្រាប់មុខតំណែងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរ ក៏ពិតជាស័ក្តិសមបំផុតចំពោះសម្ដេច ជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត។