ម្ចាស់គំរោងឆ្នេរសមុទ្រកោងកាងនឹងបើកអាហារដ្ឋានក្នុងគំរោងដើម្បីស្វាគមន៍អតិថិជន និងភ្ញៀវទេសចរណ៍

0

ដោយៈ គង់ សូរិយា

        កែបៈ អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងរៀបចំសម្ភោធអាហារដ្ឋាន នៅក្នុងគំរោងនេះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបាននិងកំពុងអភិវឌ្ឍន៍ គំរោងឆ្នេរសមុទ្រកោងកាង បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ កញ្ញានេះថា រហូតមកទល់ពេលនេះ​ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានជាង៧០ភាគរយហើយ ស្របពេលអ្នកទិញដីលំហែរក្នុងគំរោងនេះ បានចាប់ផ្តើមសាងសង់ផ្ទះបណ្តើរៗ ស្របពេលនិងភ្ញៀវទេសចរណ៍ បានចូលទស្សនាកំសាន្តកាន់តែច្រើនផងដែរ។ លោកបន្តថា ដោយមើលឃើញពីតម្រូវការចាំបាច់ សម្រាប់អ្នកសាងសង់ផ្ទះលំហែរ និងភ្ញៀវចូលទស្សនាគំរោងនេះ ក្រុមហ៊ុនបាន​សម្រេចរៀបចំអាហារដ្ឋាន ប្រកបដោយស្តង់ដា អនាម័យ សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកមានផ្ទះលំហែរនៅក្នុងគំរោងនេះ។

គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដូចជា ស្ពានឈើប្រវែងជាង២០០០ម៉ែត្រ សាងសង់អមជាមួយដើមកោងកាង និងប្របជាមួយឆ្នេរសមុទ្រដ៏ស្រស់ស្អាត សាងសង់សួនច្បារចំនួន៤សម្រាប់លំហែរ ជីកដៃសមុទ្រ ដែលអាចឲ្យអ្នកមានទូក ឬអូប័រអាចបើកទៅកំសាន្តនៅសមុទ្រធំបាន រៀបចំក្លោងទ្វារដ៏ស្រស់ស្អាត និងដាំដើមឈើរាប់រយដើម សម្រាប់លំអរគំរោងនេះ។

លោកCooler Tanបានអភិវឌ្ឍន៍ដីលំហែរ ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង ដោយសារលោកមានប្រភពទុនគ្រប់គ្រាន់ លោ​កមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងធ្វើតាមផែនការមេត្រឹមត្រូវ ពិសេសបំពេញក្តីស្រម័យរបស់អតិថិជន ដែលចង់បានដីលំហែរពិតប្រាកដ។ ជាក់ស្តែងក្នុងអំឡុងវិបត្តិអចលនទ្រព្យ លោកបានចំណាយទុនប្រមាណ៥លានដុល្លារ បើកលក់គំរោងបូកគោលែន៦បន្តទៀត ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើន បាននិងកំពុងជាប់គាំងគំរោង ឬលុបចោលគំរោងរបស់ពួកគេ។
គំរោងបូកគោលែន៦ ជាគំរោងពោរពេញដោយភាពច្នៃប្រឌិតជាមួយនឹងទេសភាពភ្នំខាងមុខ និងខាងក្រោយ១៦០ដឺក្រេ ដែលអតិថិជន ឬអ្នកចង់បានដីលំហែរ អាចសម្រេចបានតាមក្តីស្រម៉ៃរបស់ពួកគេ និងទទួលបានដី ដែលស័ក្តិសមនឹងដីលំហែរពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here