សម្តេចហ៊ុន ម៉ាណែតកំពុងបង្ហាញភាពលេចធ្លោក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាំនូវឱកាសជាច្រើនសម្រាប់កម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ឥណ្ឌូនេស៊ីៈ សម្តេចម​​​ហាបវរធិបតីហ៊ុន ម៉ាណែត នា​យ​​ក​រដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាទ្វេរភាគី និងពហុភាគីជាច្រើន នៅក្នុងអំឡុងពេលសម្តេច បាននិងកំពុងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។

តាមរយៈការចូលរូមកិច្ចប្រជុំនេះ សម្តេចហ៊ុន ម៉ាណែតបានក្លាយជាតួអង្គនយោបាយលេចធ្លោ និងវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំកំពូលអាស៊ាន។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលថ្នាក់តំបន់នេះ សម្តេច បានជួបពិភាក្សាការងារជាមួយលោកលី សៀនលុង នាយករដ្ឋមន្រ្តីសិង្ហបុរីកាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានពិភាក្សាទៅលើការបន្តពង្រឹង ​កិច្ចស​ហប្រ​តិប​ត្តិកា​រដែ​ល​មា​ន​ស្រា​ប់​ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្ដានុពលនានា។ក្នុងជំនួប​នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ីថ្ងៃនេះ ថ្នាក់ដឹកនាំ​ទាំ​ង​ពី​រ​ស​ម្រេចបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិ​ប​ត្តិ​កា​រ​លើវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេ​ស​ចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិ​តផ​លក​សិក​ម្ម​ដទៃទៀតពីកម្ពុជា ចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជា ​គម្រោ​ងនៃ​ការ​សាង​ស​ង់​ខ្សែ​ ប​ញ្ជូ​ន​ថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការ​រៀន​សូត្រ​ ពីប​ទពិ​សោ​ធ​​ន៍រ​បស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ជាពិសេសពាក់ព័ន្ធ​ទៅ​នឹង ​ការ​អ​នុ​វ​ត្ត​កា​ត​ព្វ​កិ​ច្ចយោធារបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្នុងជំនួបពិភាក្សាការងារទ្វេរភាគី ជាមួយលោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី សម្តេចហ៊ុន ម៉ាណែតបានជម្រុញទំហំពាណិជ្ជកម្មទ្វេរភាគីផងដែរ ពិសេសការនាំចេញអង្ករពីកម្ពុជា ដែលជាលទ្ឋផល ភាគីឥណ្ឌូនេស៊ី​ បានយល់ព្រមទិញអង្ករពីកម្ពុជា ក្នុងបរិ​មាណប្រមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។

លោកចូកូ វីដូដូ បានមានប្រសាសន៍ថា “ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលអង្ករ២៥០,​ ០០០ តោនពីប្រទេសជិតខាងរបស់យើង”។

លើសពីនេះ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២២៣ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតបានជួបជាមួយ នឹងលោកFerdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន និងបានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។

ការចុះអនុស្សរណ:យោគយល់នេះ​ ត្រូវបានធ្វើឡើងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជាជាមួយលោក JOSE MA. A​CONCEPCION III ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព​។

អ្វីកាន់តែមានសារៈសំខាន់ សម្តេចហ៊ុន ម៉ាណែតបានជួបពិភាក្សាត្រីភាគី ជាមួយមេដឹកនាំឡាវ និងវៀតណាមផងដែរ។

ជំនួបនៅថ្ងៃដដែល ជាមួយមេដឹកនាំដទៃទៀតនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេ​សឥណ្ឌូនេស៊ី។

មេដឹកនាំនៃប្រទេសជិតខាងទាំង៣ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈលើ វិស័យសហប្រតិបត្តិការរួម បញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីកង្វល់រួម។

ចំណែក ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំកិច្ចគាំទ្រពីនាយករដ្ឋមន្រ្តីរូបនេះ សម្រាប់គម្រោងនៃការសាងសង់ខ្សែ បញ្ជូនថាមពលក្រោមសមុទ្រទៅកាន់សិង្ហបុរី។

សំណើភាគីកម្ពុជា បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោកDato’ Seri Anwar_bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាកាតា។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here