ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដោយមានសំណូមពរពីអ្នកនិយមស្តាប់ព័ត៌មាន គេហទំព័រPropertyarea.asia សម្រេចបង្កើនការចេញផ្សាយព័ត៌មានចម្រុះថ្មីមួយទៀត នៅរៀងរាល់ម៉ោង៧,២០នាទីព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្ររៀងរាល់សប្តាហ៍។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asiaលោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី៦ កញ្ញានេះថា ការសម្រេចចេញផ្សាយវីដេអូបន្ថែមនេះ ធ្វើឡើងក្នុងគោលដៅចំបងៗចំនួន៣ ទី១ ដោយសារនិន្នាការ និងរសនិយមរបស់អ្នកចូលចិត្តស្តាប់ព័ត៌មានជាសម្លេង ទី២ ប្រជាពលរដ្ឋកាន់តែសកម្មឡើង ក្នុងកិច្ចការប្រចាំថ្ងៃ ហេតុនេះពួកគេអាចបើកស្តាប់នៅក្នុងផ្ទះ ឬរថយន្តបាន ទី៣ ជាការឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រដល់គេហទំព័រនេះ។