ដោយៈ គង់ សូរិយា
កណ្តាលៈ បុរីKS Residenceបានបញ្ចប់ការសាងសង់ ជាមួយហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ពិសេសមានសន្តិសុខ២៤ម៉ោង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅផងដែរ។
បុរីនេះ មានទីតាំងក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល(ម្តុំផ្សារគគីរ) ជាតំបន់ដែលមានមនុស្សរស់នៅច្រើន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីKS Residenceបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ផ្ទះនៅបុរី ខេអេស រ៉េសុីដេន (Borey KS Residence) បានសាងសង់ចប់ ១០០% មានប្លង់រឹង LMAP មិនជំពាក់ធនាគារ ទិញភ្លាម បង់លុយភ្លាម អាចចូលស្នាក់នៅភ្លាម។
បុរីKS បានសាងសង់ផ្ទះនិមួយៗ មានរបងដែលងាយស្រួលក្នុងការរស់នៅ និងចតយានយន្ត ជាមួយផ្លូវទំហំធំងាយស្រួលធ្វើចរាចរណ៍ផងដែរ។
តាមការឲ្យដឹងពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបថា លក្ខខ័ណ្ឌបង់ប្រាក់សម្រាប់ការទិញបុរីនេះ មានភាពងាយស្រួលដោយក្រុមហ៊ុនមានធនាគារជាដៃគូជាច្រើន សម្រាប់ផ្តល់ឥណទានដល់អ្នកទិញផ្ទះនៅក្នុងបុរីនេះ៕