Hattha top Banner

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Indonesia គ្រោងបង្កើនចំនួនយន្តហោះរបស់ខ្លួនទ្វេរដង

0

ដោយ: គង់ លាងហួរ
ហ្សាការតា: លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុនមេ Capital A Berhad លើកឡើងថា ក្រុមហ៊ុនរបស់លោកគ្រោងបង្កើនចំនួនយន្តហោះ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទ្វេរដង ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ ដែ លកំពុងរីកចម្រើនមួយនេះ។

ក្រុមហ៊ុន AirAsia Indonesia ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ Capital A បច្ចុប្បន្ន មានយន្តហោះប្រហែល២៨គ្រឿងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក Fernandes បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅក្រៅវេទិកាធុរកិច្ចអាស៊ាន នៅទីក្រុងហ្សាកាតាថា លោកគ្រោងនឹងបង្កើនចំនួនយន្តហោះ រហូតដល់៧៥គ្រឿងនៅឆ្នាំ២០២៦ ដោយនាំយកនូវយន្តហោះ ដែលមានតួធំទូលាយបន្ថែមទៀត។Tony Fernandes steps down as group CEO of AirAsia X | The Star

លោក Fernandes បានបន្តថា គោលដៅធំចម្បងរបស់ក្រុមហ៊ុនយើង បន្ទាប់ពីជំងឺរាតត្បាត គឺពង្រីក និងបង្កើនចំនួនយន្តហោះ សម្រាប់ធ្វើប្រតិបត្តិការឱ្យបានឆាប់រហ័ស ខណៈពេលដែលការធ្វើដំណើរបានត្រឡប់ទៅរកកម្រិតធម្មតាឡើងវិញ។

លោក Fernandes បានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបណាស់ ដោយយើងចង់ធ្វើការតភ្ជាប់ ដោយផ្ទាល់ឱ្យបានច្រើន ហើយយើងចង់បើកផ្លូវហោះហើរ ដែលយើងមិនបានបើកដំណើរការ ពីមុនមក”។

កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group Bhd របស់ប្រទេសម៉ាឡេស៊ីបានប្តូរឈ្មោះ ទៅជាក្រុមហ៊ុនមេ Capital A Berhad ដើម្បីឆ្លុះបញ្ចាំងអំពីផលប័ត្រអាជីវកម្មរបស់ខ្លួន ដែលកំពុងតែហក់ឡើង លើសពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here