វិនិយោគទុន​ចិន​នឹង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ទៅជា​ទី​ក្រុង​គុ​ជ​នា​ពេល​អនាគត​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ ​ក្រោម​ការ​វិនិយោគទុន​ដ៏​ច្រើន​លាន​ដុល្លារ​ពីសំណាក់​អ្នក​វិនិយោគទុន​ចិន​ ​អនាគត​ទីក្រុង​ព្រះសីហនុ​នឹង​ក្លាយទៅជា​ទី​ក្រុង​គុ​ជ​មួយ​ ​ដែល​គ្រប់គ្នា​នឹកស្មាន​មិនដល់​។​ ​


​លោក​ ​Norngdy​ ​Nara​ ​ពិធីការ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​សរសេរ​នៅក្នុង​ហ្វេ​សបុ​ក​ផ្លូវ​ផ្លូវ​របស់​ខ្លួន​នៅ​ថ្ងៃទី៩​ ​ខែកុម្ភៈ​នេះ​ថា​ ​“​ប្រជាជន​ចិន​ ​និង​រដ្ឋាភិបាល​ចិន​ ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ​ក្នុង​ការ​ធ្វើអ្វី​មួយ​ ​។​ ​ទិសដៅ​ផែ​ការ​របស់​ជនជាតិ​ចិន​ ​គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​ហួសពី​ការ​រំពឹង​ទុក​”​។​ ​

​លោក​បន្ត​ថា​ ​“​ដូច្នេះ​សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ពិសេស​ក្រុង​ព្រះសីហនុ​ ​ដែល​ពោរពេញ​ដោយសក្តានុពល​យ៉ាង​សំបូរ​បែប​ ​នឹង​បង្ហាញ​ភាព​រីកចម្រើន​យ៉ាង​អស្ចារ្យ​ ​នា​ពេល​ដ៏​ខ្លី​ខា​មុខ​នេះ​ ​ក្រោម​ការ​បណ្តាក់​ទុន​ប្រកបដោយ​ចិរភាព​ ​នៃ​អ្នក​វិនិយោគ​ទុន​ចិន​”​ ​។​ ​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ធ្លាប់​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ ​ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​ក៏ប៉ុន្តែ​វា​មានផល​អវិជ្ជមាន​តិចតួច​ដែរ​។​ ​លោក​ប៉ាន់ប្រមាណ​ថា​មាន​ ​ប្រជាពលរដ្ឋ​ពី៩០​ ​ទៅ៩៥ភាគរយ​ ​អបអរសាទរ​ចំពោះ​ការ​វិនិយោគ​ ​និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត​រូប​នេះ​បាន​បន្ត​ថា​ ​អា​ជ្ញារ​ធរ​ខេត្ត​ ​បាន​អនុវត្ត​គោលនយោបាយ​ការ​គៀង​គរ​ចំពោះ​អ្នក​វិនិយោគ​ ​និង​ទេសចរណ៍​ ​ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​ ​បន្ត​ជ​ម្រុ​ញ​គ្រប់គ្រង​ជនបរទេស​ ​ធានា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ដល់​វិនិយោគ​ ​និង​ទេសចរ​ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លឿន​ ​ថ្វីត្បិត​ការ​វិនិយោគ​វា​មាន​ ​ផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ ​បរិស្ថាន​ ​ប្រព័ន្ធ​លូ​។​ ​

​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ខ្ពស់​ប្រមាណ​ជាង២០០អគារ​ ​កំពុងតែ​កើតឡើង​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ​ហើយ​សង្ឃឹមថា​ ​នៅ​មាន​សំណង់​ជាច្រើន​ទៀត​បន្ត​កើតឡើង​ជាបន្តបន្ទាប់​នា​ពេល​ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here