Hattha top Banner

រដ្ឋាភិបាលចិនហាមមិនឲ្យមន្រ្តីរដ្ឋាភិបាលប្រើប្រាស់ទូរសព្ទ iPhone របស់ក្រុមហ៊ុនអាមេរិក

0

ដោយ: គង់ លាងហួរ

ប៉េកាំង: កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់សម្តីរបស់មនុស្ស ដែលដឹងអំពីបញ្ហាមកថា ប្រទេសចិនបានបញ្ជាមន្ត្រី នៅទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល មិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុនអាមេរិក Apple និងឧបករណ៍ម៉ាកបរទេសផ្សេងទៀត សម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះ ចូលក្នុងការិយាល័យ។

កាសែត WSJ បានរាយការណ៍ថា បទបញ្ជានេះត្រូវបានផ្តល់ឱ្យដោយថ្នាក់លើដល់បុគ្គលិករបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវាមិនច្បាស់ថា បទបញ្ជានេះត្រូវបានចែកចាយទូលំទូលាយប៉ុណ្ណានោះទេ។

ការហាមឃាត់នេះ ធ្វើឡើងនៅមុនព្រឹត្តិការណ៍ Apple ដែលគ្រោងរៀបចំនៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថា នឹងនិយាយអំពីការចេញលក់ទូរសព្ទ iPhone ស៊េរីថ្មី និងអាចបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមបណ្តាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ស្របពេលដែលភាពតានតឹងរវាងចិន និងអាមេរិកកំពុងឡើងកំដៅ។ របាយការណ៍របស់កាសែត WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទដៃ ផ្សេងទៀតក្រៅពី Apple នោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនយក្ស Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន ដែលមានតួនាទីដោះស្រាយសំណួរប្រព័ន្ធផ្សព្វ​ផ្សា​យ តំណាងឱ្យរដ្ឋាភិបាលចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់កាសែត Reuters នោះទេ។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ប្រទេសចិនបាននិងកំពុងខិតខំកាត់បន្ថយ ការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយស្នើឱ្យក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋ ដូចជា ធនាគារប្តូរទៅប្រើប្រាស់កម្មវិធីsoftware ក្នុងស្រុក និងលើកកម្ពស់ការផលិតបន្ទះឈីប ក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here