ដោយ: គង់ លាងហួរ
ក្រុងប៉េកាំងៈ ធនាគាររដ្ឋធំៗចំនួនបីរបស់ប្រទេសចិនបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះដែលមានស្រាប់សម្រាប់ការទិញផ្ទះលើកដំបូង។
ធនាគារទាំងបីនោះ រួមមានដូចជា ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) ធនាគារកសិកម្មនៃប្រទេសចិន និងធនាគារ Bank of China Ltd (BOC)។
ចំណាត់ការនេះគឺជាវិធានការគាំទ្រមួយក្នុងចំណោមវិធានការគាំទ្រជាច្រើនទៀត ដែលទីក្រុងប៉េកាំងបានដាក់ចេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីស្តារវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងវិបត្តិ និងស្របពេលមានក្តីបារម្ភកាន់តែខ្លាំងអំពីសុខភាពរបស់សេដ្ឋកិច្ចចិន។