ដោយៈគង់ សូរិយា
ព្រះសីហនុៈ តើស្ថានភាពនៃវិស័យអាកាសចរណ៍ នៅខេត្តព្រះសីហនុបែបណា ខណៈដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងក្នុងកម្រិតតិចតួច។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា អាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ មានការចុះចតយន្តហោះនៅមានកម្រិតនៅឡើយ ដោយមួយថ្ងៃមានយន្តហោះចំនួន២បានចុះចត គឺក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។

លោកបន្តថា “ស្ថានភាពនេះ មិនបានធ្វើឲ្យមានលំហូរភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាខេត្តព្រះសីហនុ កើនឡើងយ៉ាងគំហុកនោះទេ”។
ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុបាននិងកំពុងមានការពង្រីកផ្លូវរត់ជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឲ្យព្រលាននេះទទួលការចុះចតយន្តហោះខ្នាតធំៗបាន។
ជាមួយគ្នានេះ ព្រលានយន្តហោះខេត្តសៀមរាប ក៏ទទួលបានការចុះចតយន្តហោះនៅមានកម្រិតផងដែរ៕






