តែម សុខុម
ប៉េកាំងៈ ណានជីង (Nanjing) បានក្លាយជាទីក្រុងដ៏ធំទី១ របស់ប្រទេសចិន ដែលបានលុបចោលការរឹតបន្តឹងលើការទិញផ្ទះ ខណៈក្រុមមន្ត្រីបង្កើតគោលនយោបាយខំពុងប្រឹងប្រែងបញ្ឈប់វិបត្តិកាន់តែជ្រៅនៅក្នុងវិស័យអចលនទ្រព្យដ៏ធំសម្បើម ដែលកំពុងជះផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចចិន ទាំងមូល។
អាជ្ញាធរនៃប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដូចជាការបន្ធូរបន្ថយវិធាននៃការខ្ចីប្រាក់ជាដើមដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យជាប់ផុងក្នុងបំណុល ដែលគ្របដណ្ដប់១ភាគ៤នៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។
-->
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា វិធានការទាំងនេះទំនងជាមិនអាចស្ដារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យចិន បានឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីសប្តាហ៍មុនថា ទីក្រុងនានាដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងស៊ឹនជិន (Shenzhen) ជាដើមអាចនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញលំនៅឋាន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិយ័តកររួមទាំងក្រសួងលំនៅឋាន ធនាគារកណ្តាល និងនិយ័តករហិរញ្ញវត្ថុផងដែរក្នុងរយៈពេលជាច្រើនខែមកនេះ។
ណានជីង ដែលស្ថិតក្នុងចំណោមទីក្រុងធំបំផុតទាំង១០របស់ប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ថា ខ្លួននឹងអនុញ្ញាតឱ្យប្រជាជនទិញអាផាតម៉ិនដោយមិនចាំបាច់បង្ហាញភ័ស្តុតាងបញ្ជាក់ពីសិទ្ធិស្របច្បាប់នៅក្នុងទិញផ្ទះក្នុងសង្កាត់ចំនួន៤។
តាមការរំពឹងទុក ទីក្រុងផ្សេងៗទៀតទំនងជាអនុវត្តតាមទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ៩,៥លាននាក់នេះនៅក្នុងការបន្ធូរបន្ថយរាល់ការរឹតបន្តឹង៕ Reuters៕