សម្តេចហ៊ុន ម៉ាណែតៈសម្តេចនឹងប្រឹងប្រែងដើម្បីជាតិ និងប្រជាពលរដ្ឋ

0

ដោយៈ គង់ ម៉ាលីនណា

        កំពង់ស្ពឺៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ។

សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួ​យកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៩ កញ្ញានេះ។
សម្តេចបញ្ជាក់ថា សមិទ្ធផលជោគជ័យ នៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ី មមាញឹកខ្លាំងរហូតដាច់បាយក៏មាន។ ក្នុងនោះសម្តេចធិបតី បានស្រកអស់មួយគីឡូក្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែតបន្តថា រាល់ជំនួបជាមួយមិត្តភក្តិបរទេសនៅឥណ្ឌូនេស៊ី ទទួលសម្តេចក្នុងឋានៈនាយករដ្ឋមន្ត្រី អត់មានមេដឹកនាំណាមិនទទួលស្គាល់នោះឡើយ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា បេសកកម្មរបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី ក៏ដើម្បីបង្ហាញជំហររបស់កម្ពុជា លើបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here