ដោយៈ គង់ សូរិយា
ភ្នំពេញៈ កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំក្រុមហ៊ុនចិនដ៏ធំ ដែលកំពុងដំណើរការសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅបានបើកកិច្ចប្រជុំសំខាន់មួយ។
កិច្ចប្រជុំនេះ ផ្តោតលើសង្កេតការណ៍លើវិស័យវិស្វកម្មមេកានិច និងអគ្គីសនីអន្តរជាតិ ដែលរៀបចំដោយក្រុមហ៊ុនទីមួយ នៃក្រុមហ៊ុនវិស្មកម្មសំណង់ចិនទីបី បានប្រារព្ធឡើងដោយជោគជ័យ។
-->
នេះជាការធ្វើបទបង្ហាញខ្លី និងចែករំលែកបទពិសោធន៍លើកដំបូងអំពីសំណង់វិស្វកម្មមេកានិច និងអេឡិចត្រូនិចអន្តរជាតិនៅក្នុងវិស័យ MEP របស់ប្រទេសចិន។
កិច្ចប្រជុំសង្កេតការណ៍ បានផ្តោតលើគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់ប្រទេសកម្ពុជា និងបណ្តុំនៃសំណង់ឆ្លាតវៃរបស់ប្រទេសចិនហៅកាត់ថា “បច្ចេកវិទ្យាពណ៌ខ្មៅ” ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ក្នុងឧស្សាហកម្មសំណង់រវាងកម្ពុជា និងចិន និងជាការកែលម្អកម្រិតសំណង់បន្ថែមទៀតរវាងក្រុមហ៊ុន MEP កម្ពុជា និងចិន៕
