អគ្គនាយកបុរីចាន់ណាលែន ចុះMOUជាមួយសម្ព័ន្ឋអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ដើម្បីជម្រុញការលក់លំនៅដ្ឋាន

0

        ដោយៈ គង់ សូរិយា

        កណ្តាលៈ អ្នកអភិវឌ្ឍន៍បុរីចាន់ណាលែន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣) ដើម្បីជម្រុញការលក់លំនៅដ្ឋាន ក៏ដូចជា ចូលរួមលើកកំពស់ជីវភាពអ្នកសារព័ត៌មាននានា។

ពិធីចុះហត្ថលេខាដែលបានប្រារពធ្វើ នៅព្រឹកថ្ងៃទី១០ កញ្ញាកន្លងមកបានធ្វើឡើង នៅក្នុងបុរីចាន់ណាលែន ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែន បានមានប្រ​សាសន៍ឲ្យដឹងនាព្រឹកថ្ងៃដដែលថា ពិធីចុះMOUនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ទី១– ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើ វិស័យអចលនទ្រព្យ និងសំណង់ ទី២-ផ្ដល់ការប្រឹក្សាយោ​បល់ច្បាប់នានា លើវិស័យអ​ចលនទ្រព្យ ជាពិសេសបុរីជាដើម ទី៣-ទស្សនៈកិច្ចសិក្សាលើគម្រោងបុរី ដើម្បីដកបទពិសោធន៍ចំណេះដឹង។ ទី៤– ភាពជាដៃគូ និងគាំទ្រគ្នាចែករំលែកចំណេះដឹង លើការគ្រប់គ្រងបុរី ទីផ្សារ ផ្លូវច្បាប់ និងសំណង់លើវិស័យអចលនទ្រព្យនៅកម្ពុជា ទី៥ ធ្វើកិច្ចសហការណ៍គ្នា លើកស្ទួយសេដ្ឋកិច្ចសមាជិករបស់សមាគម ដោយគាំទ្រអោយមានការងារបន្ថែម ទី៦– សហការគ្នាចែករំលែកចំណេះដឹង ទាក់ទងវិស័យអចលនទ្រព្យ ដល់សមាជិកសមា​គម និងពាណិជ្ជករនានា។

ក្រៅពីពិធីចុះអនុស្សរណៈយោគយល់គ្នា គេក៏ឃើញមាន ម្ចាស់បុរី និងវាគ្មិនល្បីៗមួយចំនួន បានឡើងចែករំលែកចំណេះដឹងបទពិសោធន៍ល្អៗ ជូនសមាជិកសមាគម រួមមាន លោក បណ្ឌិត ខាត់ បូរ៉ា ឡើងចែករំលែកអំពីយុទ្ធសាស្រ្តគ្រប់គ្រងចាត់ចែង ដើម្បីអោយទទួលបានផ្លែផ្កាល្អ។ដោយឡែកលោក គ្រូ ផេង សៅឆេង ក៏បានចែករំលែក អំពីយុទ្ធសាស្រ្តលក់ និងនីតិវិធីបិទការលក់ឲ្យទទួលបានជោគជ័យ លើសពីនេះទៅទៀត។

បន្ថែមពីនេះទៀត សមាគម (ស៣) ត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យ​ចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រា​ស់ ការប្រកួតប្រជែងមិនស្មោះត្រង់ ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ពា​ណិជ្ជករ និងស្ថាប័នពាក់ព័ន្ធ ហើយដើម្បីយល់ដឹងនូវទស្សនៈវិស័យខាងលើនេះ សមគម​(ស៣) បានដាក់ចេញនូវបេសកកម្មដូចខាងជាច្រើនផងដែរ។

លោកថាន់ ចាន់ណាបានមានប្រសាសន៍ឲ្យដឹងទៀតថា ភាគីបុរី បានជួយខាងសមាជិក សមាគម៣ ដូចជា ទី១-ផ្តល់កិច្ចសហការ លើវិស័យអចលនទ្រព្យ និងសំណង់ ទាំងចំណេះដឹង និងបទពិសោធន៍។ ទី២-ផ្តល់វាគ្មិនចែករំលែកលើបទពិសោធន៍ គ្រប់គ្រង ទីផ្សារ ផ្លូវច្បាប់ សំណង់ជាដើម។ ទី៣-ផ្តល់ទីតាំងបុរីដើម្បីអោយសមាជិកសមាគមបានទស្សនកិច្ចសិក្សា។ទី៤-ផ្តល់ក្រុមការងារ ដើម្បីបង្វឹកសមាជិកសមាគមអោយចេះលក់បុរីដើម្បីទទួលបានសេដ្ឋកិច្ចបន្ថែម ឬ ប្រាក់ចំណូលបន្ថែម។ លោកបានបន្ថែមទៀតដែរថា បុរី ចាន់ណាលែន គឺជាបុរីផ្តោតទៅលើលំនៅដ្ឋានបែបអាជីវកម្ម ដោយផ្ទះមួយណាក៏ជាប់ផ្លូវ ហើយភ្ជាប់ជាមួយផ្លូវរដ្ឋរួចជាស្រាច់ ដើម្បីអោយម្ចាស់ផ្ទះអាចរស់នៅ និងធ្វើអាជីវកម្មបាន ឬអាចជួល ហើយអ្វីដែលកាន់តែពិសេសនោះ គឺថា លោកបានទិញដីទាំងមូល ហើយបានទូទាត់ប្រាក់អោយម្ចាស់ដីអស់គ្មានសេសសល់ឡើយ និងមានភាពស្របច្បាប់ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here