សម្តេចហ៊ុន ម៉ាណែតនឹងជួបជាមួយអាជីវករតាមផ្សារនិងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា សម្តេចនឹងជួបជាមួយអាជីវករតាមផ្សារ និងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋនាពេលឆាប់ៗនេះ។

សម្តេចបានថ្លែងបែបនេះ កាលពីចុងសប្តាហ៍មុន អំឡុងពេលសម្តេចបានចុះជួប សំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨,០០០នាក់កាលពីចុងសប្តាហ៍មុន។

សម្តេចបវរមហាធិបតីហ៊ុន ម៉ាណែតបានបន្តថា ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ សម្តេចនឹងចុះជួបក្រុមអាជីវករតាមផ្សារនានា ដើម្បីស្តាប់ពីបញ្ហាកង្វល់ និងយោបល់នានារបស់ពួកគាត់ និងស្វែងរកមធ្យោបាយជួយពួកគាត់។

សម្តេចបន្តថា ជាមួយគ្នានេះ សម្តេចនឹងជួបជាមួយក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់ពួកគាត់ោងដែរ ព្រោះយើងត្រូវធ្វើអ្វីៗ និងត្រូវចូលរួមដោះស្រាយបញ្ហារបស់ពលរដ្ឋ ដើម្បីជម្រុញការលើកកំពស់ជីវភាពរបស់ពួកគាត់ឲ្យមានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here