តើរាជធានី ខេត្តចំនួនបីនៅកម្ពុជាមានឱកាសនិងសក្តានុពលវិនិយោគវិស័យអចលនទ្រព្យដូចម្តេច?

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ(មុនវិបត្តិកូវីដ១៩មកដល់) រាជធានី និងក្រុងសំខាន់ៗចំនួន២ទៀតនៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ជាមួយនឹងការកើនឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាគារកប់ពពកជាច្រើន។

នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជានៅតែបន្តជាទិសដៅ សម្រា​ប់ការវិនិយោគអចលនទ្រព្យ ប៉ុន្តែល្បឿនរបស់វានៅមានកម្រិត ធៀបនឹងមុនវិបត្តិមកដល់។

.រាជធានី​ភ្នំពេញ
ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស។ ទីក្រុង​ភ្នំពេញ​ កំពុង​មានការ​កើន​ឡើង​នៃ​តម្រូវ​ការ​អចលន​ទ្រព្យ ជា​ពិសេស​ក្នុង​វិស័យ​លំនៅឋាន។ តម្រូវការអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញនៅតែមាន ដោយសារចំនួនប្រជាជនកើនឡើង ការកើនឡើងនគរូបនីយកម្ម និងការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល។អ្នកវិនិយោគអចលនទ្រព្យ ដែលចង់វិនិយោគនៅទីក្រុងភ្នំពេញអាចពិចារណាតំបន់ដូចជា ខ័ណ្ឌចំការមន ដូនពេញ និងទួលគោក ដែលជាតំបន់កំពុងមានសក្តានុពល បើទោះជាស្ថានភាពក្នុងវិស័យនេះកំពុងប្រឈមបញ្ងាមួយចំនួនក្តី។

២ ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ គឺជាទីក្រុងឆ្នេរសមុទ្រមួយ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេស្គាល់ថា ជាឆ្នេរដ៏ស្រស់ស្អាតបំផុតរបស់កម្ពុជាផងដែរ។ទីក្រុង​នេះបាន ​និង​កំពុង​មាន​ការ​កើនឡើង ​នៃ​តម្រូវការ​អចលនទ្រព្យ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។ តម្រូវការអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានជំរុញដោយឧស្សាហកម្មទេសចរ​ណ៍ ដែលកំពុងកើនឡើង និងការកើនឡើងនៃចំនួនអាជីវកម្មដែលបង្កើតប្រតិបត្តិការនៅក្នុងទីក្រុងនេះ។អ្នកវិនិយោគអចលនទ្រព្យ ដែលកំពុងស្វែងរកការបណ្តាក់ទុននៅខេត្តព្រះសីហនុ អាចពិចារណាលើតំបន់មួយចំនួន ដូចជា ខ័ណ្ឌ​មិត្តភាព និងខ័ណ្ឌមួយចំនួនទៀត។

បច្ចុប្បន្នក្រុមមន្រ្តីអន្តរក្រសួង បាននិងកំពុងរៀបចំនិតិវិធី ដើម្បីត្រៀមប្រកាសផ្សព្វផ្សាយ ពីការដោះស្រាយអគារជាប់គាំងប្រមាណ​៥០០អាគារនៅទីក្រុងនេះផងដែរ ស្របពេលទីក្រុងនេះកាន់តែមានភាពទាក់ទាញ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ តភ្ជាប់ពីរាជធានី ទៅកាន់ខេត្តនេះ បានបើកដំណើរការកាលពីខែតុលា ឆ្នាំ២០២២កន្លងមកនេះ។

.ខេត្តសៀមរាប
សៀបរាម គឺជាទីក្រុងមួយទៀតក្នុងប្រទេសកម្ពុជា ដែលបាន និងកំពុងមានការរីកចម្រើន ជាលំដាប់ក្នុងវិស័យអចលនទ្រព្យ ។ ទីក្រុងនេះល្បីល្បាញ ដោយសារប្រាសាទបុរាណ និងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។តម្រូវការអចលនទ្រព្យ នៅក្នុងខេត្តសៀមរាប ត្រូវបានជំរុញដោយឧស្សាហកម្មទេសចរណ៍ ដែលកំពុងកើនឡើង និងការកើនឡើងនៃចំនួនជនបរទេសដែលរស់នៅក្នុងទីក្រុង។

អ្នកវិនិយោគអចលនទ្រព្យ ដែលកំពុងស្វែងរកការវិនិយោគនៅខេត្តសៀមរាប អាចពិចារណាលើតំបន់មួយចំនួនដូចជា ស្វាយដង្គុំ សាលាកំរើក និងក្រុងសៀមរាប ខណៈខេត្តនេះកំពុងត្រៀមស្វាគមន៍ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ និងផែនការកសាងផ្លូវល្បឿនលឿនខ្សែទី៣ នៅកម្ពុជានាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here