កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន៣,៤លាននាក់ក្នុងរយៈពេល៨ដំបូង

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបានឱ្យដឹងថា កម្ពុជាបានទទួលអ្នកធ្វើដំណើរ តាមយន្តហោះចំនួន៣,៤លាននាក់ក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២៣នេះ ហក់ឡើង១៨០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមសារពត៌មាន Xinhua ចុះផ្សាយនៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍នេះបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក បានដំណើរការជើងហោះហើរសរុប ចំនួន៣៣.១៤៦ មកកាន់អាកាសយានដ្ឋានអន្តរជាតិ ចំនួន៣របស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែសីហា ឆ្នាំ២០២៣នេះ ដែលហក់ឡើង១១៤ភាគរយបើធៀបនឹងឆ្នាំមុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរស៊ីវិល លោកស៊ិន ច័ន្ទសេរីវុត្ថា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ៤,៦លាននាក់នៅឆ្នាំនេះ ពោលគឺនឹងកើនឡើងពី២,៣៨លាននាក់កាលពីឆ្នាំមុន។

លោកបានបញ្ជាក់ប្រាប់សារពត៌មានចិន Xinhua ថា “សម្រាប់ឆ្នាំ២០២៣នេះ យើងព្យាករថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេរដង ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេ​សចិននៅដើមឆ្នាំនេះ ដែលបានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍”។

យោងតាមរបាយការណ៍ដដែលខាងលើនេះ បានបង្ហាញទៀតថា ផ្ទុយពីការកើនឡើងនៃចំនួន អ្នកដំណើរតាមផ្លូវអាកាស កម្ពុជាសង្កេតឃើញមានការថយចុះ ចំនួន១០ភាគរយនៃបរិមាណដឹកទំនិញតាមផ្លូវអាកាស មកនៅត្រឹម៣៤.៨៨១តោន ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here