ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​កែ​លម្អ​ និង​លេីកកម្ពស់​សោភណភាព​លេី​ផ្លូវ​សំខាន់​ចំនួន​២

0

ដោយ​វុត្ថា​
​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ ​នា​ព្រឹក​ថ្ងៃទី៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​ស្តីអំពី​ការ​កែ​លម្អ​សោភ័ណភាព​ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​ទិសដៅ​អភិវឌ្ឍន៍​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​ ​ដែល​ចុះហត្ថលេខា​ ​ដោយ​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី៨​ ​កុម្ភៈ​ ​បាន​ឲ្យដឹង​ថា​ ​“​បងប្អូន​ប្រជាពលរដ្ឋ​ ​ម្ចាស់​អាវ​កម្ម​ ​និង​គ្រប់​ស្ថាប័នរដ្ឋ​-​ឯកជន​ទាំងអស់​ ​ដែល​មាន​ទីតាំង​ ​ស្ថិតនៅ​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ស្ថិត​ក្នុង​ខណ្ឌដូនពេញ​ ​ខណ្ឌ៧មករា​ ​ខណ្ឌទួលគោក​ ​ខណ្ឌ​សែនសុខ​ ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ឲ្យបាន​ជ្រាប់​ថា​ ​កន្លងមក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សង្កេតឃើញ​ថា​ ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​ ​បាន​ប្រើប្រាស់​ធ្វើជា​ទីតាំង​លក់ដូរ​ ​ធ្វើ​ចរាចរណ៍​លើ​ការី​ឡា​ ​និង​មួយចំនួន​ទៀត​ ​បាន​រៀបចំ​ក្រាល​ការី​ឡា​ ​ជា​លក្ខណៈ​ឯកជន​ ​និង​ជួសជុល​ ​នៅពេល​ដែល​រង​ការ​ខូច​ខា​ត​ម្តង​ៗ​ ​ដោយខ្លួនឯង​ ​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ ​ធ្វើឲ្យ​ចិញ្ចើម​ផ្លូវ​ ​មានកម្រិត​កម្ពស់​មិន​ស្មើគ្នា​ ​បណ្តាល​ឲ្យ​បាត់បង់​ ​សោភ័ណភាព​ ​ព្រមទាំង​ប៉ះពាល់​ ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​”​ ​។​

​សេចក្តី​ជូនដំណឹង​ដដែល​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​“​ដើម្បី​កែ​លម្អ​សោភ័ណភាព​ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​ទិសដៅ​អភិវឌ្ឍន៍​ ​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​អនុលោម​ ​តាម​បទដ្ឋាន​បច្ចេកទេស​ផង​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​អនុវត្ត​គម្រោង​ក្រាល​ការី​ឡា​ថ្មី​ ​ការី​ឡា​សម្រាប់​ជន​ពិការ​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ ​និង​ខឿន​ស៊ុ​ដើមឈើ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​”​ ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សង្គ​ត់​ធ្ងន់​ថា​ ​“​បងប្អូន​ប្រជាពលរដ្ឋ​ ​ម្ចាស់​អាជីវកម្ម​ ​និង​គ្រប់​ស្ថាប័នរដ្ឋ​-​ឯកជន​ ​ទាំងអស់​ ​ដែល​មាន​ទីតាំង​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ត្រូវ​រុះរើ​សំណង់​ ​ទាំងឡាយ​ណា​ ​ដែល​សាងសង់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​និង​មេត្តា​យោគយល់​អធ្យាស្រ័យ​ ​ចំពោះ​ការ​រំខាន​ ​ក្នុង​ការ​ធ្វើដំណើរ​ចេញ​-​ចូល​គេហដ្ឋាន​ ​ឬ​ទីតាំង​ស្ថាប័នរដ្ឋ​-​ឯកជន​ ​ដើម្បីឲ្យ​ការអនុវត្ត​គម្រោង​ខាងលើ​នេះ​ ​ដំណើរការ​ទៅ​ដោយ​រលូន​ ​ស្របតាម​ផែនការ​ ​ដែល​បាន​កំណត់ទុក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here