លោកស៊ី ជីនពីង: ប្រទេសចិនគ្រោងនឹងពង្រីកទៅកាន់ទីផ្សារសម្រាប់ឧស្សាហកម្មសេវាកម្ម និងជំរុញពាណិជ្ជកម្មសេវាកម្មឆ្លងដែន

0

ដោយ: គង់ លាងហួរ

សៀងហៃ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកថា ប្រទេសចិននឹងពង្រីកទីផ្សារក្នុងឧស្សាហកម្មសេវាកម្ម និងលើកកម្ពស់ពាណិជ្ជកម្ម សេវាកម្មឆ្លងព្រំដែន។

ប្រសាសន៍បែបនេះរបស់លោក ស៊ី ជីនពីង បានធ្វើឡើងក្នុងឱកាសថ្លែងសារ តាមរយៈប្រព័ន្ធវីដេអូនៅឯពិព័រណ៍ អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) នៅក្នុងទីក្រុងប៉េកាំង។
លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិននឹងផ្តោតលើការពង្រីកទីផ្សារក្នុងស្រុក បង្កើនការនាំចូលសេវាកម្ម ដែលមានគុណភាពខ្ពស់ និងធ្វើកំណែទម្រង់ប្រព័ន្ធទិន្នន័យមូលដ្ឋាន របស់ប្រទេសចិន។ការកត់សម្គាល់បែបនេះ បានធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្មរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការថយចុះនៃតម្រូវការ បានគំរាមកំហែង និងជះផលប៉ះពាល់ដល់ដំណើរការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោករបស់ប្រទេសចិន ដែលជំរុញឱ្យថ្នាក់ដឹកនាំកំពូលដាក់ចេញនូវវិធានការគាំទ្រ គោលនយោបាយបន្ថែមទៀត។លោកប្រធានាធិបតី ស៊ី ជីនពីង បានបន្ថែមទៀតថា ប្រទេសចិនក៏គ្រោងនឹងជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នា នៃផលិតកម្មកម្រិតខ្ពស់ និងឧស្សាហកម្មសេវាកម្មទំនើបៗផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here