ប្រទេសថៃផ្ដួលចិនដណ្ដើមបានចំណាត់ថ្នាក់លេខ២ជាប្រទេសទាក់ទាញបំផុតក្នុងពិភពលោកសម្រាប់ការចាប់ផ្តើមអាជីវកម្ម

0

ដោយៈ តែម សុខុម

បាងកក: ប្រទេសថៃ បានផ្ដួលប្រទេសចិន ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ជាប្រទេសល្អបំផុតក្នុងពិភពលោក សម្រាប់ការចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣។
នេះបើយោងតាមការដាក់ចំណាត់ថ្នាក់ ដែលបានចេញផ្សាយក្នុងគេហទំព័រ US News & World Report។

របាយការណ៍ដែលមានឈ្មោះថា “ប្រទេសល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្ម ក្នុងឆ្នាំ២០២៣” (Best Countries for Starting a Business in 2023) បានវាយតម្លៃប្រទេសចំនួន៨៥ លើកត្តាជាច្រើន ដូចជា ពន្ធដារ លក្ខខណ្ឌការងារ និងលក្ខខណ្ឌផ្សេងៗទៀតដែលទាក់ទងនឹងអាជីវកម្ម។

ការដាក់ចំណាត់ថ្នាក់នេះ បានកំណត់ដោយការស្ទង់មតិយ៉ាងទូលំទូលាយមួយ ដែលមានអ្នកចូលរួមជាង១៧.០០០នាក់ នៅទូទាំងពិភពលោក។ ក្នុងចំណោមចូលរួមទាំងនោះមាន៤.៦០០នាក់ជាអ្នកធ្វើការសម្រេចចិត្ត ក្នុងពិភពអាជីវកម្ម ដូចជា នាយកប្រតិបត្តិជាន់ខ្ពស់ក្នុងអង្គភាព ឬម្ចាស់អាជីវកម្មខ្នាតតូច ដែលជួលបុគ្គលិកជាដើម។ការដាក់ចំណាត់ថ្នាក់នេះ គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗចំនួន៥ដូចខាងក្រោម៖
–  តម្លៃសមរម្យ
–  ការគ្មានការិយាធិបតេយ្យ ដែលបង្កជាឧបសគ្គរាំងស្ទះ
–  ថ្លៃដើមផលិតកម្មទាប
–  ការតភ្ជាប់ទៅកាន់ទីផ្សារពិភពលោក
–  លទ្ធភាពទទួលបានដើមទុន
ខាងក្រោមនេះជាប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកថាល្អបំផុត សម្រាប់ការចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំនេះ៖
១. ប្រទេសឥណ្ឌា
២. ប្រទេសថៃ
៣. ប្រទេសចិន
៤. ប្រទេសម៉ិកស៊ិក
៥. សហរដ្ឋអាមេរិក
៦. ប្រទេសហ្វីលីពីន
៧. ប្រទេសវៀតណាម
៨. ប្រទេសប្រេស៊ីល
៩. ប្រទេសម៉ាឡេស៊ី
១០. ប្រទេសអេស្ប៉ាញ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here