ប្រទេសចិនបោះទុនវិនិយោគជិត២ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅ នៅទីក្រុងសៀងហៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំពង់ផែទឹកជ្រៅ Yangshan ក្នុងទីក្រុងសៀងហៃ គ្រោងពង្រីកសមត្ថភាពគ្រប់គ្រងស្ថានីយកុងតឺន័រស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីកាត់បន្ថយពេលវេលារង់ចាំ និងថ្លៃចំណាយប្រតិបត្តិការរបស់កប៉ាល់នាវឆ្លងកាត់ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ។

លោក Jin Jian អ្នកគ្រប់គ្រងទូទៅលើស្ថានីយកុងតឺន័រ Shandong និងជាប្រតិបត្តិករកំពង់ផែ Yangshan ដំណាក់កាលទី៤ ដែលជាស្ថានីយកុងតឺន័រស្វ័យប្រវត្តិដ៏ធំបំផុតរបស់ពិភពលោក បានលើកឡើងថា កំពង់ផែប្រវែង២.៣៥០ម៉ែត្រនេះ ត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក៦,៦លាន TEUS នៅឆ្នាំនេះ ដែលលើសពីសមត្ថភាពរចនា៦,៥លានTEUS។

លោកបានបញ្ជាក់ប្រាប់កាសែតហុងកុង The South China Morning Post កាលពីថ្ងៃអង្គារថា “យើងគ្រោងធ្វើឱ្យស្ថានីយនេះកាន់តែឆ្លាតវៃ និងមិនប៉ះពាល់ដល់បរិស្ថាន ខណៈយើងបង្កើនសមត្ថភាពរបស់វាដើម្បីបម្រើធុងផ្ទុកទំនិញកុងតឺន័រឱ្យបានកាន់តែប្រសើរឡើង”។

លោកបានបន្តថា “សមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុកប្រចាំឆ្នាំជាង៧លានTEUS ត្រូវបានដាក់កំណត់ជាគោលដៅ ខណៈដែលយើងកំពុងពង្រីកថាមពលកុំព្យូទ័រ និងរៀបចំការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ”។

Shandong Container Terminal ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋ Shanghai International Port Group (SIPG) បានបណ្តាក់ទុនវិនិយោគចំនួន១២,៨ពាន់លានយ័ន (ប្រហែល១,៨ពាន់លានដុល្លារ) ក្នុងដំណាក់កាលទី៤លើការពង្រីកកំពង់ផែនេះ។

ស្ថានីយស្វ័យប្រវត្តិនេះ បានចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០១៧ និងមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុកប្រហែល២លានTEUS ក្នុងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here