រដ្ឋាភិបាលរុស្សុីគ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរម៉ាឡេសុី អាចចូលទឹកដីរុស្សុីបាន ដោយមិនចាំបាច់មានទិដ្ឋាការ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរុស្ស៊ីកំពុងពិចារណាបន្ថែមប្រទេសម៉ាឡេស៊ីទៅក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសរបស់ខ្លួន រួមជាមួយនឹងប្រទេសគុយវ៉ែត អូម៉ង់ បារ៉ែន និងអារ៉ាប៊ីសាអូឌីត។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vietnam Express នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បានមានប្រសាសន៍ថា “យើងកំពុងធ្វើការឆ្ពោះទៅរកការបង្កើតរបបគ្មានទិដ្ឋាការជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង”។លោករដ្ឋមន្ត្រីបានបន្តថា យើងបានស្នើឱ្យលុបចោលទិដ្ឋាការទាំងស្រុងចំពោះប្រទេសគុយវ៉ែត អូម៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ី។

លោក Maxim Reshetnikov បានថ្លែងបែបនេះនៅលើឆាកមួយនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា និងត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារពត៌មានរដ្ឋរបស់រុស្សុី Sputnik។ការលើកលែងទិដ្ឋាការនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសគឺក្រុមភ្ញៀវទេសចរថ្នាក់ពិសេស។

កាលពីខែសីហា ឆ្នាំ២០២២ រដ្ឋាភិបាលរុស្ស៊ីបានដាក់បញ្ចូលកម្ពុជា រួមជាមួយប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ចូលទៅក្នុងបញ្ជីប្រទេស ដែលអាចធ្វើដំណើរទៅប្រទេសរុស្ស៊ីបាន តាមរយៈការធ្វើទិដ្ឋាការអេឡិចត្រូនិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here