ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានរៀបចំអាហារថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុនានា ដើម្បីរំលឹកពីចំណងមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការនានា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចាប់ផ្តើមអាជីពពីភ្នាក់ងារលក់អចលនវត្ថុសាមញ្ញមួយរូប និងបានក្លាយជាអ្នកអភិវឌ្ឍន៍ដ៏ជោគជ័យមួយរូបលើវិស័យលំនៅដ្ឋាន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួមគ្នា កាលពីថ្ងៃម្សិលម៉ិញថា លោកបានអភិវឌ្ឍន៍បុរីKS Residence និងបុរីវិមានសំណាង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យនេះ ក៏ដូចជាចូលរួមចំណែក ក្នុងការលើកកំពស់សេដ្ឋកិច្ចសង្គម។
លោកបន្តថា ជាមួយមិត្តភ័ក្កក្នុងវិស័យនេះ ដែលជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យើងអាចសហការគ្នាបានក្នុងការលក់គំរោងបុរីKS Residence និងបុរីវិមានសំណាងដោយឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។








